ផ្នត់គំនិតសំខាន់ៗរបស់អ្នកដឹកនាំពូកែ ដែលអ្នកត្រូវរៀនសូត្រតាម
តើអ្នកមានគំនិតយ៉ាងណាពេលឭពាក្យថា «អ្នកដឹកនាំល្អ»? តាមពិតទៅ អ្នកដឹកនាំល្អគឺមានគំនិតផ្សេងៗ គ្នាក្នុងការដឹកនាំ។ ប៉ុន្តែពួកគេមានគោលដៅតែមួយគត់ គឺនាំអ្នកដើរតាមឲ្យជោគជ័យ។ តោះសាកទៅមើល សិនទៅពី គំនិតផ្សេងៗ គ្នារបស់អ្នកដឹកនាំល្អ៖
១) ជួយអភិវឌ្ឍអ្នកដទៃ ៖ អ្នកដឹកនាំអាចជោគជ័យទៅបាន លុះត្រាពួកគេអាចអភិវឌ្ឍអ្នកដទៃ បាន។ មុននឹងក្លាយជាអ្នកដឹកនាំ អ្នកត្រូវតែវិនិយោគលើមនុស្សសិន ហើយធ្វើយ៉ាងណាជួយពួកគេឲ្យបានដល់គោលដៅដែលគេចង់ទៅ។
២) អ្នកដឹកនាំតែងបង្ហាញផ្លូវដល់គេឯង៖ ជាការពិតណាស់ អ្នកដឹកនាំគឺជាអ្នកដឹងថាទៅផ្លូវណា ហើយនឹងនាំគេឲ្យដើរទៅដោយត្រឹមត្រូវ។ អ្នកដឹកនាំល្អ នឹងបង្កើតជាផែនទីមួយដែលមានផ្លូវជាក់លាក់សម្រាប់អ្នករាល់គ្នាដើរទៅរកគោលដៅ។
៣) អ្នកដឹកនាំជាមនុស្សជំរុញឲ្យអ្នកដទៃដើរទៅមុខ៖ ដោយសារភាពល្អឥតខ្ចោះ និងពោរពេញដោយសមត្ថភាពនេះហើយ ទើបធ្វើឲ្យកូនចៅមានកម្លាំងចិត្ត ហើយបន្តដំណើរទៅមុខជាមួយនឹងក្ដីសង្ឃឹមបាន។
៤) តែងផ្ដល់ដំណោះស្រាយរហូត៖ អ្នកដឹកនាំគិតហើយនិយាយពីដំណោះស្រាយ រីឯអ្នកដើរតាមគេវិញគិត ហើយនិយាយអំពីបញ្ហាប៉ុណ្ណោះ។ វាក្លាយជារឿង សាមញ្ញហើយ ដែលធ្វើជាអ្នកដឹកនាំគេ ហើយត្រូវតែស្វែងរកគំនិតដោះស្រាយបញ្ហាល្អៗ ព្រោះថាបញ្ហាគឺកើតមានច្រើនណាស់ នៅចំពោះមុខពួកគេ។
៥) អ្នកដឹកនាំពូកែគ្រប់គ្រងពេលវេលាណាស់៖ អ្នកដឹកនាំដ៏ពូកែម្នាក់ គេតែងតែយករឿងណាដែលសំខាន់ហើយប្រញាប់មកធ្វើមុន ព្រោះថាពេលវេលាគឺជាមាសប្រាក់ ហេតុនេះ ត្រូវប្រើពេលឲ្យវៃឆ្លាត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack