តើនៅឆ្នាំ២០១៦ បណ្ដាញសង្គមមានការប្រែប្រួលយ៉ាងណាខ្លះ? អានការព្យាករណ៍ចំនួន ៥នេះ!
វានឹងមានការផ្លាស់ប្ដូរពាក់ព័ន្ធនឹងបណ្តាញសង្គមខ្លះៗក្នុងឆ្នាំ២០១៦ ខាងមុខ ហើយតាមរយៈ នេះ នឹងរឹតតែផ្ដល់ប្រយោជន៍ជូនអ្នកប្រើប្រាស់ ប្រកបដោយបទពិសោធន៍ខ្ពស់។ តើការបដិវត្តន៍នឹងមានកម្រិតណា? ខាងក្រោមនេះ គឺជាការព្យាករណ៍ទុកចំនួន៥ ស្ដីពីការរីកចម្រើនរបស់បណ្ដាញសង្គម៖
បណ្ដាញសង្គមសម្រាប់ប្រើនៅកន្លែងធ្វើការ (Social At Work)៖ បន្ទាប់ពីមានការអភិវឌ្ឍបណ្ដាញសង្គមសម្រាប់ផ្ដល់ភាពងាយស្រួលទាក់ទងគ្នារវាងមនុស្សលើលោក ពេលនេះបណ្ដាញទំនាក់ទំនងសង្គមពិតជាដើរតួយ៉ាងសំខាន់។ លើសពីការភ្ជាប់ទំនាក់ទំនងរវាងបុគ្គល បណ្ដាញសង្គមថែមទាំងផ្ដល់ភាពងាយស្រួលសម្រាប់បុគ្គលិកធ្វើការផងដែរ។ ហើយពេលនេះ Facebook បានដាក់ចេញ Facebook សម្រាប់ការងារ (Facebook for Work) ដែលអាចឱ្យគេភ្ជាប់ចូល (sing-in) ម្ដង ហើយអាចត្រូវបានភ្ជាប់សម្រាប់ work-facing Facebook និង personal Facebook នៅក្នុងពេលតែមួយ ដោយមិនច្របាច់បញ្ចូលគ្នានោះឡើយ។ មុខងារនេះ ហើយនិង tool ផ្សេងៗទៀតនឹងជួយដល់ផ្នែកអាជីវកម្ម និងការភ្ជាប់ទំនាក់ទំនងសម្រាប់គោលបំណងការងារ។
បណ្ដាញទាក់ទងតាមការផ្ញើសារ (Texting)៖ការសរសេរសារទូរស័ព្ទផ្ញើទៅកាន់គ្នា ក៏ជាវិធីសាស្ត្រមួយក្នុងការភ្ជាប់ទំនាក់ទំនងកំពុងពេញនិយមខ្លាំងណាស់ដែរ នាពេលបច្ចុប្បន្ន។ គេរំពឹងថា ២០១៦ ខាងមុខនឹងជាឆ្នាំដែលបណ្ដាក្រុមហ៊ុននានា ផ្ដោតអភិវឌ្ឍមុខងារផ្ញើសារទូរស័ព្ទ (text message) នេះ។ ការផ្ញើសារទូរស័ព្ទ (texting) នឹងជាជម្រើសនៃការភ្ជាប់ទំនាក់ទំនងលក្ខណៈបុគ្គល និងមានភាពរហ័សជាជាងការប្រើបណ្ដាញទំនាក់ទំនងសង្គម។
បណ្ដាញទាក់ទងដោយការមើលគ្នាឃើញតាមវីដេអូ (Live Video)៖កាលពី ១០ឆ្នាំមុន គេព្យាករថា វីដេអូនឹងក្លាយជាវិធីសាស្ត្រមួយ មានការអភិវឌ្ឍខ្លាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយមកដល់ពេលបច្ចុប្បន្ន វាពិតជាដូចការរំពឹងទុកមែន។ វីដេអូខលគឺពិតមានការពេញនិយមប្រើសម្រាប់ភ្ជាប់ទំនាក់ទំនងគ្នាបានយ៉ាងល្អមែន ជាក់ស្ដែងសេវាកម្ម Skype តែម្ដង។
ការទាក់ទងជាក់ស្ដែង (Augmented Reality)៖បច្ចេកវិទ្យាបង្ហាញរូបដូចពិភពពិត (Virtual Reality) សព្វថ្ងៃកំពុងត្រូវបានបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន អភិវឌ្ឍដោយបង្កើតនូវឧបករណ៍ពាក់នឹងក្បាល ស្រដៀងវ៉ែនតា។ ជាក់ស្ដែងឧបករណ៍ Oculus Rift តែម្ដង ដែលអាចឱ្យគេទស្សនារូបភាពដូចស្ថិតក្នុងពិភពលោកជាក់ស្ដែង។
ការរៀនតាមម៉ាស៊ីន (Machine Learning)៖ មកដល់ពេលនេះ គេអាចរៀនសូត្រតាមប្រព័ន្ធឌីជីថលយ៉ាងទំនើប និងមានលក្ខណៈ ងាយស្រួលដោយពុំចាំបាច់ទៅកាន់សាលារៀនក៏បាន។ បច្ចុប្បន្នគេបានបង្កើតម៉ាស៊ីនស្វ័យប្រវត្តិ ស្របតាមកម្មវិធីសិក្សា ផ្ដល់ស្តង់ដារខ្ពស់។ ក្នុងនោះ កម្មវិធីទូរស័ព្ទពាក់ព័ន្ធការសិក្សាស្រាវជ្រាវ ក៏កំពុងពេញនិយមផងដែរ។