បើ​ហ៊ាន​តែ​បង្កើត​កំហុស​ទាំង​នេះ អ្នក​នឹង​ស្ដាយ​ក្រោយ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​មិន​ខាន!​



កុំ​ព្យាយាម​ធ្វើ​អ្វី​​មួយ​​ថ្ងៃនេះ ហើយ​នាំ​ឲ្យ​សោកស្ដាយ​ថ្ងៃ​ស្អែក​អី​ ដូចនេះ​ត្រូវ​​គិត​មុន​នឹង​ធ្វើ​។​ តែ​តាម​ពិត​ទៅ​ គ្មាន​អ្នក​ណា​ដែល​អាច​គេច​ផុត​ពី​កំហុស​បាន​ឡើយ​ តែ​អ្នក​ក៏​ត្រូវ​ចេះ​រៀន​ពី​វា​ដែរ។ ហើយ​ត្រូវ​​ដឹង​ថា​តើ​កំហុស​ណា​ខ្លះ​ដែល​អ្នក​មិន​គួរ​បង្កើត​ឡើង​? ក្នុង​នោះ​មាន​​៖

១) តែង​តែ​ខ្លាច​ក្នុង​ការ​សាកល្បង​៖ តាម​ពិត​ទៅ​ អ្នក​នឹង​គ្មាន​ថ្ងៃ​ឃើញ​ភាព​ជោគជ័យ​ទេ បើ​​សិន​​អ្នក​នៅ​តែ​​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​មួយ​នោះ។ មិន​ថា​អ្នក​មាន​ជីវិត​ងាយ​ស្រួល​កម្រិត​ណា​ឡើយ ​ ទៅ​ថ្ងៃ​មុខ​ ឬ​ក៏​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ អ្នក​នឹង​សោកស្ដាយ​ដោយ​សារ​មិន​បាន​សាកល្បង​វា​។​ បើ​អ្នក​សាកល្បង​ អ្នក​នឹង​មិន​អាច​ឆ្ងល់​ទៀត​ឡើយ ព្រោះ​អី​អ្នក​បាន​ដឹង​រួច​ទៅ​ហើយ​។​

២) ឆាប់​បោះបង់ចោល៖ ពេល​ការងារ​អ្វី​មួយ​វា​ពិបាក​ខ្លាំង​សម្រាប់​អ្នក ជម្រើស​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​គឺ ​«​ការ​បោះបង់​ចោល»។ ​​ពេល​ខ្លះ​ទោះ​បី​​រឿង​ទាំង​នោះ​ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ក្ដី តែ​យ៉ាង​ហោច​ណាស់ អ្នក​ក៏​មិន​ស្ដាយ​ក្រោយ​ដែរ ព្រោះ​អី​អ្នក​បាន​ចំណាយ​ភាព​ខ្លាំង​ទាំង​អស់​របស់អ្នកមក​ធ្វើ​វា។ តែ​បើ​ឆាប់​បោះបង់​ចោល​យ៉ាង​នេះ វា​ជា​កំហុស​ធ្ងន់​​ទៅ​១០​ឆ្នាំ​ខាង​មុខ។

៣) មិន​ដែល​រៀន​សូត្រ​ពី​កំហុស​៖ បើ​សិន​ជា​អ្នក​មិន​ដែល​សប្បាយ​ចិត្ត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ នេះ​មក​ពី​អ្នក​មិន​ដែល​រៀន​ពី​កំហុស​អតីតកាល​។ ពេល​ខ្លះ​ ការ​កែប្រែ​កំហុស​ វា​ពិបាក​មែន តែ​បើ​អាច​កែ​បាន​គឺ​វា​ល្អ​បំផុត​។ ពេល​ណា​អ្នក​កែប្រែ​កំហុស អ្នក​នឹង​កាន់​តែ​អាច​គ្រប់គ្រង​ជីវិត​អ្នក​បាន​ល្អ​នៅ​ពេល​អនាគត។​ អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ កម្ទេច​បញ្ហា​ជីវិត​អ្នក​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s