YouTube ប្រកាសចេញមុខងារថ្មី សម្រាប់ចាប់ និងដកចោលមាតិកាវីដេអូពាក់ព័ន្ធអំពើហិង្សា ឬភេរវកម្មផ្សេងៗ
YouTube ទំនើបដើរតាមគន្លង របស់ Facebook ដែលបានធ្វើការណែនាំកាលពីសប្ដាហ៍មុន អំពីរបៀបចាប់មាតិកាពាក់ព័ន្ធភេរវកម្ម។ ថ្មីៗនេះ YouTube បានប្រកាសចេញអំពីរបៀប ក្នុងការចាប់អាសយដ្ឋាន (address) ទៅនឹងបញ្ហាដូចគ្នា។ អនុប្រធានជាន់ខ្ពស់ និងជាអ្នកមានយោបល់សម្រាប់ក្រុមហ៊ុន Google លោក Kent Walker បានឱ្យដឹង ពីរបៀបវាស់ស្ទង់ និងចាប់ជាប់នូវមាតិកាទាំងឡាយទាក់ទងអំពើភេរវកម្ម គឺមាន ៤ជំហាន ហើយបន្ទាប់ពីរកឃើញ មាតិកាពិតជាពាក់ព័ន្ធអំពីភេរវកម្ម ឬសកម្មភាពអំពើហិង្សាមែននោះ ក្រុមហ៊ុននឹងដកចេញភ្លាម។
លោក Walker បានលើកឡើងថា ខណៈពេលយើង និងក្រុមហ៊ុនដទៃ បានធ្វើការអស់រយៈពេលច្រើនឆ្នាំ ដើម្បីស្វែងរក និងលុបមាតិកាដែលខុសគោលការណ៍របស់ខ្លួន ដោយឆ្លុះបញ្ចាំងនូវសកម្មភាពនៃអំពើហិង្សា ប្រសិនរកឃើញថាមាន នោះក្រុមហ៊ុននឹងធ្វើការដកចេញពីសេវារបស់ខ្លួនភ្លាម។
វាដូចទៅនឹងមុខងារនៅលើ Facebook ដែរ គឺ Google បានបង្កើនបច្ចេកទេសរបស់ខ្លួន ដើម្បីជួយដល់ការកំណត់រកមាតិកាដែលមានជាប់ទាក់ទងនឹងអំពើភេរវកម្ម។ ខណៈដែល AI បានធ្វើការកំណត់រកឃើញ វីដេអូប្រមាណ ៥០% ត្រូវបានលុបចេញកាលពី ៦ខែមុន ហើយ Google ក៏នឹងដាក់ចេញប្រភពវិស្វកម្មទំនើប ធ្វើឱ្យការស្វែងរកម៉ាស៊ីន learning ដំណើរការ អាចកំណត់រក និងលុបចោលអ្វីដែលជាសម្ភារៈជ្រុលនិយមបង្កើតចេញរូបភាពហិង្សារវាងគ្នា។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot