​​សម្រង់​គតិ​​ទាំង​៦​ឃ្លា ពី​​បណ្ដា​អ្នក​ប្រាជ្ញ​​​ក្នុង​​លោក​ ​​​ជា​គន្លឹះ​​​​ដើម្បីក្លាយ​ជា​មនុស្ស​ពូកែ​​ខាង​ទំនាក់ទំនង​



ថ្ងៃ​នេះ​គេហទំព័រ​Bizkhmer របស់​យើង​ខ្ញុំ​សូម​នាំ​មក​ជូន​នូវ​ ​សម្រង់​គតិ​​ទាំង​៦​ឃ្លា​ដែល​​បាន​និយាយ​ដោយ​​ បណ្ដា​អ្នក​ប្រាជ្ញ​ និង អ្នក​ជំនាញ​ជាច្រើន​​នៅ​​ក្នុង​​លោក​ ដែល​ផ្ដោត​សំខាន់​​លើ​​ការ​ទំនាក់ទំនង​។​​ សម្រង់​​ គតិ​​ទាំង​​នឹង​អាច​ក្លាយ​ជា​គន្លឹះ​​ដ៏​ចាំបាច់​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​​​របស់​អ្នក​​ ​​ឲ្យ​ក្លាយ​ជា​មនុស្ស​​​មាន​ជំនាញ​ទំនាក់ទំនង​ល្អ​ជាង​មុន​។ ​​​​​

១) ​«​មនុស្ស​មាន​ចំណេះ​ ​តែង​និយាយ​អ្វី​មួយ​ ដោយសារតែ​​ពួកគេ​មាន​អ្វី​ដែល​ត្រូវ​និយាយ​ ចំណែក​មនុស្ស​ល្ងង់​វិញ ​និយាយ​អ្វី​មួយ​​ ព្រោះ​តែ​ពួកគេ​ត្រូវ​តែ​និយាយ​វា​​តែ​ម្ដង​»។ --- ដោយ Plato​​ អ្នក​ប្រាជ្ញ​របស់​ក្រិក។

២) ​​«​​ឥរិយាបថ​របស់​មនុស្ស​​ កើត​ចេញ​ពី​ប្រភព​៣​សំខាន់​៖ ​​​ចំណង់​ ​​អារម្មណ៍​ និង​ ​ចំណេះដឹង​»។ --- ដោយ Plato​​ អ្នក​ប្រាជ្ញ​របស់​ក្រិក​។

៣) ​​​«​​សិល្បៈ​ក្នុង​ការ​ទំនាក់ទំនង​ គឺ ជា​ភាសា​នៃ​ភាព​ជា​អ្នក​ដឹកនាំ​»។----ដោយ​ James Humes​ ​អ្នក​និពន្ធ​របស់​អាមេរិក​។

៤) ​«​​សូម​​និយាយ​​​​មួយៗ​ ​ហើយ​កុំ​និយាយ​​ច្រើន​ហួសហេតុ​ពេក​»។ ដោយ​ John Wayne​ ​អតីត​អ្នក​ផលិត​ភាពយន្ត​ដ៏​ល្បី​របស់​អាមេរិក​។

៥) ​«​​ការ​ទំនាក់ទំនង​ គឺ ជា​ជំនាញ​​​មួយ​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​។ ​វា​ប្រៀប​ដូច​ជា ​​ការ​ជិះកង់​ ឬ វាយ​អត្ថបទ​អ៊ីចឹង ។ ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ​​ក្នុង​ការ​​​​រៀន​សូត្រ​​ នោះ​អ្នក​នឹង​អាច​ពង្រឹង​​​វា​បាន​បន្តិចម្ដងៗ​»។ ​---- ដោយ​ Brian Tracy អ្នក​និពន្ធ​អាមេរិក​។

៦) ​«​​សម្ដី​ដ៏​គួរ​​​ឲ្យ​ទុកចិត្ត​​បំផុត​ គឺ​មិន​ពីរោះ​​​ តែ​សម្ដី​ពីរោះ​​មិន​អាច​ទុក​ចិត្ត​បាន​។ ​​ពាក្យ​ល្អ​​ភាគច្រើន​មិន​អាច​​បញ្ចុះ​បញ្ចូល​គេ​បាន​ ​​ប៉ុន្តែ​ពាក្យ​សម្ដី​ដែល​គេ​ប្រើ​​​ដើម្បី​បញ្ចុះ​បញ្ចូល​​​មនុស្ស​​​ឲ្យ​បាន​នោះ គឺ​សុទ្ធតែ​មិន​ល្អ»​។ ​---- ដោយ ខុង ជឺ​ ​អ្នក​ប្រាជ្ញ​របស់​ចិន​៕

​ប្រភព៖ www.brainyquote.com

X
5s