តើ​មើល​យ៉ាង​ណា​ទើប​ដឹង​ថា​ «គេ​ខ្លាច​អ្នក​ »​ ទោះ​បី​អ្នក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​​ក៏​ដោយ​?​



ពេល​ខ្លះ​អ្នក​អាច​ជា​មនុស្ស​ម៉ត់ចត់​ពេក តឹងរ៉ឹង​ពេក​ វាយឫក​ពេក កាច​ពេក ឬ​ក៏​ក្រអឺតក្រទម​ពេក​ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​អ្នក​​​យល់ ច្រឡំ ហើយ​ចាប់​ផ្ដើម​ខ្លាច​អ្នក​​។ គេ​ខ្លាច​ដោយ​សារ​តែ​ការ​យល់ ច្រឡំ បូករួម​​ទាំង​សកម្មភាព​អចេតនា​របស់​អ្នក​មក​លើ​គេ​​។ ដូចនេះ​អ្នក​ត្រូវ​តែ​រៀន​សង្កេត​មើល​ថា​តើ​គេ​ខ្លាច​អ្នក​ឬ​ក៏​អត់​?

១) គេ​មិន​ដែល​ទៅ​ធ្វើ​អ្វី​​ជិត​អ្នក​៖ បើ​គេ​ខ្លាច​អ្នក គេ​នឹង​មិន​សូវ​បង្ហាញ​មុខ​ឬ​នៅ​ចិត​អ្នក​ពេក​ទេ​។ បើ​អាច​ជៀស បាន​គេ​មិន​ចង់​ជួប​មុខ​អ្នក​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។

២) មិន​មើល​ខំ​ភ្នែក​អ្នក​ទេ​៖ ​ មនុស្ស​ដែល​ខ្លាច​អ្នក​ នឹង​មិន​ដែល​សម្លឹង​អ្នក​ចំ​កែវភ្នែក​អ្នក​ទេ​ ​ ព្រោះ​ពេល​សម្លឹង​ចំ​អ្នក​ ពួក​គេ​ញ័រ ប្រាណ ហើយ​សឹង​តែ​ធ្វើ​អ្វី​មិន​កើត​តែ​ម្ដង​។ បាន​យ៉ាង​ច្រើន​មើល​តែ​មួយ​ភ្លែត​ ហើយ​ក៏​ឈប់​​ទៅ។​​

៣) មិន​ដែល​​សួរ​សំណួរ​អ្នក​៖ មនុស្ស​ដែល​ខ្លាច​អ្នក​គឺ​និយាយ​ជាមួយ​តែ​បន្តិចបន្តួច​ទេ​។ ដូចនេះ​មិនបាច់​រំពឹង​សំណួរ​ពី​ពួកគេ​ឡើយ ព្រោះថា​គេ​បុណ្យ​តែ​ឲ្យ​និយាយ​ជាមួយ​អ្នក​ឲ្យ​ឆាប់​ចប់​ប៉ុណ្ណោះ​។​

៤)​ទម្លាក់ សំឡេង​ចុះ​ពេល​ឃើញ​អ្នក​៖ ពេល​អ្នក​មិន​នៅ គេ​សើច​លេង​ សប្បាយ​ខ្លាំង​ៗ ជាមួយ​អ្នកដទៃ តែ​បើ​អ្នក​ដើរ​មក​វិញ សំឡេង​ទាំង​នោះ​នឹង​បាត់​បន្តិច​ម្ដង​ ដោយ​ឯកឯង​៕ ​

​​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ hellogiggles

X
5s