​រៀនសូត្រ​ពី​​​គំនិត​សំខាន់ៗ១០យ៉ាង​​របស់​​​បុគ្គល​ល្បីៗ​ក្នុង​​លោក ​​​​ដើម្បី​ជា​គន្លឹះ​​សាង​ភាព​ជោគជ័យ​នៅ​ឆ្នាំ​២០១៦​​



១) ​«​សុបិន​​មិន​អាច​ក្លាយ​ជា​ការពិត​ ​ដោយសារតែ​វេទមន្ត​នោះ​ទេ។ ​​វា​អាច​កើត​ឡើង​បាន​​ ​តាមរយៈ​ការ​​បង្ហួរ​ញើស ​ការ​តាំងចិត្ត ​និង ការ​ខិតខំ​ប៉ុណ្ណោះ​​»។​ ​---ដោយ ​​Colin Powell ២) ​«​បើ​ជឿជាក់​ថា​ ​​ខ្លួន​អាច​ធ្វើ​បាន ​​មាន​ន័យ​ថា​ ​អ្នក​ដើរ​បាន​ពាក់កណ្តាល​ផ្លូវ​ហើយ​»។ ​---ដោយ Theodore Roosevelt ៣) ​«​ទោះ​ធ្វើ​អ្វី​ក៏​ដោយ ​គឺ​ត្រូវ​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់​»។ ---ដោយ Abraham Lincoln ៤) ​«​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ​​ជា​មួយ​អ្វី​ដែល​អ្នក​មាន ​និង ​នៅ​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​»។ ---ដោយ Theodore Roosevelt ៥) ​«​កុំ​ចំណាយ​លុយ​ណា​ ​ដែល​អ្នក​មិន​ទាន់​រកបាន​»។ ---ដោយThomas Jefferson ​៦) ​«​២០​ឆ្នាំ​​ក្រោយ​ ​អ្នក​នឹង​សោកស្តាយ​ចំពោះ​អ្វី​ដែល​អ្នក​​មិន​បាន​ធ្វើ»។ ---ដោយMark Twain ៧) ​«​ជីវិត​ប្រៀប​ដូច​ជា ​ការ​ជិះកង់​។ ​បើ​អ្នក​អាច​​​រក្សា​លំនឹង​បាន​ ​​នោះ​អ្នក​​ក៏​អាច​​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ដែរ​»។ ---ដោយAlbert Einstein ៨) ​«​កុំ​​បារម្ភ​រឿង​បរាជ័យ ​ប៉ុន្តែ​ត្រូវ​​ខ្វល់​ចំពោះ​ឱកាស​ដែល​បាត់បង់​ ​ដោយសារតែ​អ្នក​មិន​សាកល្បង​»។ ---ដោយ Jack Canfield ៩) ​«​មិន​មែន​ខ្ញុំ​បរាជ័យ​ទេ ​ខ្ញុំ​គ្រាន់តែ​រក​ឃើញ​វិធី​១០ ០០០​ផ្សេង​គ្នា​ ​ដែល​មិន​ទាន់​ដំណើរការ​ប៉ុណ្ណោះ​»។ ---ដោយ Thomas Edison ១០) ​«​វិធី​តែ​ម្យ៉ាង​គត់ ​ដើម្បី​ធ្វើ​រឿង​ដ៏​អស្ចារ្យ ​គឺ​ត្រូវ​ស្រលាញ់​ការងារ​ដែល​អ្នក​ធ្វើ​»។​ ---ដោយSteve Jobs ​ដោយ​៖​ ​រតនា ​វិចិត្រ
X
5s