អ្នកជំនាញ Elite Biz៖ ធ្វើគេហទំព័រ មិនមែនបានគេហទំព័ររួចរាល់នោះទេ
បច្ចុប្បន្នអាជីវកម្មគឺស្ថិតនៅក្នុងយុវគសម័យឌីជីថល ហើយមនុស្សភាគច្រើនស្វែងយល់ពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗតាមប្រព័ន្ធអនឡាញតែម្ដង។ គេហទំព័រ និងបណ្ដាញសង្គម គឺជាធាតុផ្សំពីរ ដែលមិនអាចខ្វះបាន មិនថា អាជីវកម្មខ្នាតធំ ឬខ្នាតតូចនោះទេ។
លោក ខេមី នាយកគ្រប់គ្រងទូទៅ Elite Biz បានលើកឡើងថា ការមានគេហទំព័រ (website) សម្រាប់អាជីវកម្មគឺជារឿងមិនអាចខ្វះបាននោះទេ ព្រោះថា កម្ពុជាមានអ្នកប្រើអ៊ិនធឺណីតជាង ៥លាននាក់ឯណោះ។ មានគេហទំព័រសម្រាប់ក្រុមហ៊ុនមួយ គឺប្រៀបបាននឹងមានបុគ្គលិកម្នាក់ចាំជួយលក់ផលិតផលឱ្យអ្នកអីចឹងដែរ។
នាយកគ្រប់គ្រងដដែលរូបនេះ បានថ្លែងបន្តថា បញ្ហាត្រង់ចំណុចមួយគឺម្ចាស់អាជីវកម្មភាគច្រើនមិនយល់ពីការធ្វើគេហទំព័របានច្បាស់នោះទេ ពោលគឺអ្នកខ្លះគិតថា ឱ្យតែមានគេហទំព័រគឺគ្រាប់គ្រាន់ហើយ ប៉ុន្តែរឿងពិតនិងដែលសំខាន់បំផុតនោះគឺ ខ្លឹមសារ (content) ដែលត្រូវផ្សព្វផ្សាយជាសាធារណៈដែលទាមទារសិល្បៈនៃការសរសេរ បច្ចេកទេសនៃការប្រើពាក្យជំនួយការស្វែងរក (Keywords និង SEO) និងចំណុចមួយទៀតនោះ គឺការរចនាមានលក្ខណៈជា Responsive ដែលអាចមើលបានពីគ្រប់ប្រភេទឧបករណ៍។
ការលើកឡើងពីធាតុសំខាន់ៗខាងលើនេះ គឺលោកចង់បង្ហាញពីការមានគេហទំព័រមួយដែលមានសក្ដានុពលដែលអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងទាក់ទាញទៅដល់អតិថិជនគោលដៅតែម្ដង។ បើតាមការលើកឡើងរបស់នាយកគ្រប់គ្រងខាងលើ ការប្រើប្រាស់ SEO សម្រាប់ជំនួយការ Search ហាក់មិនទាន់ទទួលបានការចាប់អារម្មណ៍ពីម្ចាស់អាជីវកម្មនៅឡើយ ព្រោះថាភាគច្រើនពួកលោកមិនទាន់បានដឹងពីសារៈសំខាន់នៃការធ្វើ SEO។ បើតាមលោក ខេមមី វាអាចជួយទាក់ទាញអ្នកចូលមើលគេហទំព័របានមួយចំណែកធំឯណោះ ប្រសិនបើចេះរៀបចំខ្លឹមសារបានត្រឹមត្រូវ។
អ្វីដែលបានរៀបរាប់ខាងលើនេះ គឺជាជំនាញរបស់ក្រុមហ៊ុន Elite Biz (www.elitebiz.biz) ដែលក្រុមហ៊ុនបាន និងកំពុងផ្ដល់សេវាកម្មជាច្រើនដល់អតិថិជន។ បើគិតមកដល់ពេលនេះ ក្រុមហ៊ុនបានផ្ដល់សេវាកម្មជូនដល់ក្រុមហ៊ុនជាង ១០រួចទៅហើយ ហើយអ្វីដែលពិសេសគឺប្រភេទគេហទំព័រមានលក្ខណៈជាទីផ្សារអនឡាញ ឬហៅម្យ៉ាងទៀតថា e-commerce នេះឯង។ រឹតតែពិសេសនោះគឺ អតិថិជនដែលធ្វើគេហំទ័ពរជាមួយ Elite Biz នឹងទទួលបានកញ្ចប់ធ្វើ content, បញ្ចូល SEO, មាន Responsive និងលក្ខខណៈពិសេសៗជាច្រើនទៀត។ ចង់ដឹងព័ត៌មានលម្អិត សូមចូលទៅកាន់ www.elitebiz.biz៕