តើ​សម្គាល់​លើ​​សញ្ញា​អ្វី​ដើម្បី​ស្គាល់​​«មិត្តភ័ក្ដិ​ពិត​» ​ ខណៈ​ពិភពលោក​នេះ​សំបូរ​ដោយ​មនុស្ស​មុខ​២​?​



មិត្តភ័ក្ដិ​ក៏​ជា​មនុស្ស​ដែល​​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ដែរ។ បើ​អ្នក​រក​មនុស្ស​ត្រូវ វា​នាំ​រឿង​ល្អ​មក​អ្នក តែ​បើ​រើស​ខុស​ចំ​មនុស្ស​មុខ​២​វិញ អ្នក នឹង​ជួប​បញ្ហា​។ ខាង​ក្រោម​នេះ​នឹង​បង្រៀន​អ្នក​ដើម្បី​ដឹង​ថា​តើ​មិត្តភ័ក្ដិ​របស់​អ្នក រាល់​ថ្ងៃ​ពិត​ឬ​ក៏​មិន​ពិត​៖

១) មិត្ត​ដែល​ចង់​ឲ្យ​អ្នក​រីកចម្រើន​៖ តើ​មាន​មនុស្ស​ច្រើន​ទេ​ ដែល​រំពឹង​ចង់​ឃើញ​ការ​ជោគជ័យ​របស់​អ្នក​? តើ​មាន​មនុស្ស​ច្រើន​ដែរ​ទេ ដែល​ពួក​គេ​តែង​តែ​បន់ស្រន់​ចង់​ឲ្យ​អ្នក​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​? ជឿ​ថា​មិន​មាន​ច្រើន​ឡើយ​។ ហេតុនេះ​បើ​អ្នក​មាន​មិត្ត​បែប​នេះ ប្រាកដ​ណាស់​គេ​គឺ​ជា​មិត្ត​ពិត​ហើយ​។

២) នៅ​ជាមួយ​អ្នក​មិន​ថា​ពិបាក​ឬ​ស្រួល​៖ មិត្តភ័ក្ដិ​ពិត​នឹង​មិន​រត់​ចោល​គ្នា​ដោយ​សារ​តែ​ស្ថានភាព​ពិបាក​នោះ​ទេ​។ ពួក​គេ​តែង​តែ​នៅ​ជាប់​នឹង​អ្នក ហើយ​ចាំ​ជួយ​អ្នក​នៅ​ក្នុង​ភព ងងឹត​នោះ​។ មិត្ត​ពិត​គឺ​តែង​តែ​យំ​ជាំ មួយ​អ្នក​រាល់​ពេល​លំបាក ហើយ​សើច​ជាមួយ​អ្នក​រាល់​ពេល​ជោគជ័យ​។​

៣) មិន​ស្ទាក់ស្ទើរ​ជួយ​អ្នក​៖ មិត្ត​ពិត​គឺ​មិន​អាច​ឲ្យ​អ្នក​ឆ្លង​កាត់​ពេល​វា​លំបាក​តែ​ឯង​នោះ​ទេ។ ពួក​គេ​តែង​តែ​បោះ​ខ្សែ​ជំនួយ​សម្រាប់​អ្នក​ដើម្បី​ស្រោចស្រង់​អ្នក​។​ ​មិត្ត ​ពិត​គឹ​មិន​ដាច់​ចិត្ត​ចាកចេញ​ពេល​ឃើញ​អ្នក​លំបាក​ឡើយ។​

៤) ចំណាយ​ពេល​សម្រាប់​អ្នក​៖ មិត្ត​ពិត​គឺ​មិន​ដែល​និយាយ​ថា​គ្មាន​ពេល​ជាមួយ​អ្នក​ទេ​។ មិន​ថា​អ្នក​រវល់​កម្រិត​ណា គេ​តែង​តែ​ពលី​ដើម្បី​អ្នក​។ វា​មិន​មែន​មក​ពី​ការ​ខ្លាច​ចិត្ត​អ្នក​នោះ​ទេ តែ​គេ​ឲ្យ​តម្លៃ​លើ​មិត្តភាព​ជាង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s