សម្រង់គតិសំខាន់ៗទាំង៦ឃ្លា ជួយបំភ្លឺផ្លូវអ្នកឲ្យស្គាល់ពីអត្ថន័យនៃជីវិតរបស់ខ្លួន
ថ្ងៃនេះគេហទំព័រBizkhmer សូមនាំមកជូននូវកម្រងគតិសំខាន់ៗ ដើម្បីផ្ដល់ជាពន្លឺសម្រាប់មិត្តអ្នកអានទាំងអស់គ្នា ជាពិសេសឲ្យមានតម្រុយខ្លះៗអំពី អត្ថន័យនៃជីវិត។ ការស្គាល់ពីអត្ថន័យនៃជីវិតរបស់ខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះបើស្គាល់ហើយនោះ អ្នកអាចរស់នៅប្រកបដោយសេចក្ដីសុខ ហើយសកម្មភាពដែលអ្នកធ្វើនោះ គឺបាញ់ឆ្ពោះទៅរកអ្វីដែលខ្លួនចង់បាន។
១) «អត្ថន័យសំខាន់បំផុតនៃជីវិត គឺដើម្បីបម្រើដល់ប្រយោជន៍មនុស្ស»។ ដោយលោក ―Leo Tolstoy។
២) «ប្រសិនបើ ជីវិតមានអត្ថន័យ នោះការឈឺចាប់ក៏ត្រូវតែមានអត្ថន័យដែរ»។ដោយលោក― Viktor E. Frankl។
៣) «ក្លាយជាអ្នកស្រលាញ់ពិភពលោក គឺជាវិធីតែមួយគត់ដើម្បីជាមួយវាបាន»។ ដោយលោក ― Janosch ។
៤) «ជីវិត គឺពិតជាមានអត្ថន័យ ប្រសិនណាអ្នកផ្ដល់អត្ថន័យដល់វា»។ ដោយលោក ― T. Harv Eker ។
៥) «ជីវិត ប្រៀបដូចជា កំណាព្យអ៊ីចឹង ប្រសិនបើគ្មានអត្ថន័យ ឬ វត្ថុបំណងទេ វាគ្មានន័យអ្វីទាំងអស់»។ ដោយ លោក― Jawwad Zafar
៦) «រឿងរ៉ាវជាច្រើនដែលកើតឡើងក្នុងជីវិត គឺសុទ្ធតែជាឱកាស»។ ដោយលោក ― Ted Todd៕
ប្រភព៖ www.brainyquote.com & www.goodreads.com