Mozilla ​ទើប​បញ្ចេញ​កម្មវិធី Firefox 54 ​បង្កើត​​ថ្មីនេះ​ ​​​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ស៊ី Memory តិច​ជាង​មុន​ កាត់​បន្ថយ​គាំង​​ញឹក​​



​ថ្មីៗ​នេះ Mozilla ​បាន​ប្រកាស​ចេញ​កម្មវិធី Firefox ជំនាន់​ថ្មី​របស់​ខ្លួន គឺ Firefox 54 ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា កំណែប្រែ​ថ្មី​នេះ ជា​ជំនាន់​ល្អ​បំផុត​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​កម្មវិធី Desktop Browser បច្ចុប្បន្ន។ Firefox 54 គឺ​ត្រូវ​បាន​ឌីហ្សាញ​ឡើង ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ពោល​គឺ​ដំណើរការ​បាន​លឿន​ជាង​ជំនាន់ browser មុនៗ និង​ថែមទាំង​ត្រូវ​បង្កើត​ឱ្យ​ចំណាយ​ទំហំ​មេម៉ូរី (memory) តិច ជាង Firefox ​ជំនាន់​មុន និង​ល្អ​ជាង browser ​ផ្សេងៗ​ដែល​ស្ថិត​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។ ​ការ​ប្រកាស​ចេញ Firefox ជំនាន់​ថ្មី​ថ្ងៃ​នេះ ត្រូវ​បាន Mozilla អះអាង​ថា វា​ប្រើ ដំណើរការ​ចំនួន៤ (4 process) ​ដើម្បី​បើក​មាតិកា​នៅ​លើ​វែបសាយ។ Firefox 54 ត្រូវ​បាន​ឌីហ្សាញ ដោយ​ផ្ដោត​មើល​ទៅ​លើ Hardware ធុន​ល្មម​នៅ​លើ​កុំព្យូទ័រ​បច្ចុប្បន្ន ដោយ​មិន​ត្រឹមតែ​អាច​ដំណើរការ​នៅ​លើ PC/Laptop ​សមត្ថភាព​ខ្ពស់ៗ​នោះ​ឡើយ។ ដូច្នេះ Firefox អាច​ឱ្យ​អ្នក​ប្រើ ធ្វើការ​បើក​វែបសាយ​ផ្សេងៗ​ក្នុង​ល្បឿន​លឿន​ជាង​មុន ដោយ​មិន​ចាំបាច់​ចំណាយពេល​រង់ចាំ​យូរ​នោះ​ទេ។ Firefox 54 ជំនាន់​ថ្មី​នេះ មាន​ឯកទេស​ក្នុង​ការ​បើក​វែបសាយ​បាន​លឿន ជាក់ស្ដែង​ដូច​ជា newsfeeds ​នៅ​លើ Facebook ជាដើម ហើយ​​វា​មិន​ត្រឹមតែ​ដំណើរការ​បើក​ទំព័រ​វែបសាយ​បាន​រលូន​ទេ តែ​ក៏​កាត់​បន្ថយ​ភាព​ជាប់គាំង​បាន​ល្អ​ជាង​មុន​ផង​ដែរ។ ពេល​នេះ អ្នក​អាច​ទាញ​យក Firefox 54 បាន​សម្រាប់​ដំណើរការ​ជាមួយ PC, Mac, Linux និង Mobile ក៏​បាន៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Mozilla
X
5s