វិធីងាយៗ ៤យ៉ាងនាំឲ្យអ្នកក្លាយជាអ្នកដឹកនាំទាំងវ័យក្មេងក៏ថាបាន !
មកដល់សម័យនេះ មិនថាអ្នកស្ថិតក្នុងវ័យណានោះទេ ឲ្យតែអ្នកមានសមត្ថភាពអាចដឹកនាំគេបាន អ្នកអាចក្លាយជាអ្នកដឹកនាំទាំងវ័យក្មេងក៏បានដែរ។ តែទន្ទឹមនឹងនោះ យុវជន ជាច្រើនចង់ក្លាយជាអ្នកដឹកនាំតែដោយសារគេមិនដឹងថាគួរធ្វើយ៉ាងណា។ ហេតុនេះអត្ថបទខាងក្រោមចង់បង្ហាញអ្នកឲ្យដឹងថាតើវិធីអ្វីខ្លះអាចនាំអ្នកក្លាយជាអ្នកដឹកនាំទាំងវ័យក្មេងបាន?
១) ហ៊ានប្រណាំងប្រជែង៖ អ្នកដឹកនាំល្អជាងគេតែងតែមានភាពក្លាហាន តែមានការប្រុងប្រយ័ត្ន។ អ្នកគួរតែត្រៀមខ្លួនឲ្យរួចរាល់ក្នុងការប្រណាំងប្រជែងជាមួយខ្លួនឯង ហើយគួរមានជម្រើសសម្រាប់ខ្លួនឯងផងដែរ។
២) ស្មោះត្រង់៖ អ្នកត្រូវស្មោះត្រង់ជាមួយទង្វើ និងគ្រប់ពាក្យសម្ដីរបស់អ្នកជានិច្ច។ មិនថាក្រុមហ៊ុនអ្នកជួបរឿងល្អឬអាក្រក់ អ្នកត្រូវតែប្រាប់គេគ្រប់គ្នាឲ្យបានដឹង។ ក្នុងនាមជាមេដឹកនាំ វាមិនមែនជាគំរូល្អទេដែលអ្នកត្រូវមកកុហកគេនោះ។
៣) ចេះសម្រួលចិត្តរបស់ខ្លួន៖ អ្នកដែលមាន ជំនាញទាំងឡាយគឺមិនដែលបង្ហាញពីអារម្មណ៍របស់គេឡើយ។ អ្នកត្រូវតែតាំងអារម្មណ៍គ្រប់ពេល ហើយបើមានអារម្មណ៍ថាពិបាកអ្នកគួរតែលាក់ ហើយចេញឲ្យឆ្ងាយបន្តិចពីមនុស្ស ជុំវិញខ្លួន។ ការសម្រួលចិត្តនេះគឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកដឹកនាំបានធំធេងណាស់។
៤) បង្ហាញជាឧទាហរណ៍ឲ្យគេឯង៖ មេដឹកនាំគឺមិនមែនចេះតែនិយាយចោលនោះទេ។ បើអ្នកមិនបានបញ្ចេញជាសកម្មភាពសម្រាប់គេឯងផង អ្នកមិនអាចបញ្ជាគេឲ្យដើរតាមអ្នកបានទេ។ ទោះបីគេដើរតាមអ្នក ក៏គេដើរទាំងភ័យដែរ។ ដូចនេះបើចង់ដឹកនាំគេបាន គប្បីបង្ហាញជាឧទាហរណ៍ដល់គេឯងសិន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bplans