សម្រង់គតិដ៏មានតម្លៃទាំង៥ឃ្លា ពីមហាសេដ្ឋីវ័យក្មេង(២៧ឆ្នាំ) អាមេរិក លោក Evan Spiegel
លោក Evan Spiegel គឺជាស្ថាបនិករបស់ក្រុមហ៊ុនSnapchat ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅអាមេរិក។ លោកគឺបច្ចុប្បន្ននេះ មានវ័យឆ្នាំតែ២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទ្រព្យសម្បត្តិរហូតដល់៤ពាន់លានដុល្លារអាមេរិក។ ខាងក្រោមនេះ ជាសម្ដីដ៏មានតម្លៃរបស់លោក៖
១) «ខ្ញុំយល់ឃើញថា មនុស្សណាក៏កើតមកជាមួយនឹងភាពច្នៃប្រឌិតដែរ ប៉ុន្តែវាត្រូវបានរារាំងដោយភាពភ័យខ្លាច»។
២) «យើងនឹងនៅតែបន្តធ្វើការងារទាំងឡាយណា ដែលយើងជឿជាក់លើវា»។
៣) «អ្នកត្រូវតែប្រយ័ត្នរាល់ពាក្យសម្ដីដែលអ្នក និយាយទៅកាន់អ្នកដទៃ»។
៤) «ខ្ញុំគឺជាក្មេងម្នាក់ប្រុសម្នាក់ ដែលទទួលបានការអប់រំខ្ពស់។ ខ្ញុំពិតជាសំណាងខ្លាំងណាស់។ ដូច្នេះហើយជីវិត គឺមិនដូចគ្នាទាំងអស់នោះទេ»។
៥) «វាមិនមែនជារឿងដែលយើងត្រូវ ប្រឹងប្រែងធ្វើការខ្លាំងនោះទេ តែជារឿងដែលយើងត្រូវធ្វើការដោយប្រើប្រព័ន្ធមួយច្បាស់លាស់»៕
ប្រភព៖ awakenthegreatnesswithin.com, www.inc.com, & www.quotes.net