​ប្រទេស​១១​ដែល​​ការ​ចំណាយ​ទៅ​លើ​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​​ ថ្លៃ​បំផុត​ក្នុង​លោក​​​​​



​​ខាង​ក្រោម​នេះ​ ជា​ប្រទេស​​ចំនួន​ ១១​ដែល​ការ​ចំណាយ​លើ​ថ្លៃ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក។ ១)​ ហុងគ្រី៖ ​ចំណាយ​​ប្រហែល​ ៣៤ ២០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ឬ​ស្មើ​នឹង​ ៩២%​នៃ​ប្រាក់​​បៀវត្សរ៍​។ ​​​វា​មាន​តម្លៃ​បំផុត​ ប៉ុន្តែ​រដ្ឋាភិបាល​ហុងគ្រី​​ក៏​អនុញ្ញាត​ឱ្យ​និស្សិត​សិក្សា​​នៅ​សាកលវិទ្យាល័យ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​ ប្រសិន​បើ​គេ​ស្ថិត​នៅ​ក្នុង​​ប្រទេស​រយៈ​ពេល​ ១០​​ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ឬ​​​សង​រដ្ឋ​វិញ​នៅ​ពេល​បាន​​ការងារ​ធ្វើ។ ២) រ៉ូម៉ានី៖ ​ចំណាយ​សរុប​​ ២៥ ២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ ឬ​ស្មើ​នឹង​ ៨៦%​ នៃ​ប្រាក់​​បៀវត្សរ៍​។ ​ប្រទេស​នេះ​ល្បី​ខ្លាំង​ខាង​ជំនាញ​វិទ្យាសាស្ត្រ​ ជា​ពិសេស​ផ្នែក​ឱសថសាស្ត្រ។ ​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មួយ​ខែ​សម្រាប់​មនុស្ស​ម្នាក់​ គឺ​ប្រហែល​ជាង​ ៦៥០​ដុល្លារ​​ដូច្នេះ​​ឪពុក​ម្ដាយ​​មួយ​ចំនួន​​ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់​លើ​ថ្លៃ​សិក្សា​របស់​កូនៗ។ ៣) អេស្តូនី៖ ​ចំណាយ​​សរុប​ ៣៨ ៤០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ឬ​ស្មើ​នឹង​ ៧៦%​នៃ​ប្រាក់​​បៀវត្សរ៍​៖ ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដូច​ជា​វិស័យ​​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា។ ៤) ឈីលី៖ ​ចំណាយ​សរុប​ ២៣ ៦០០​ដុល្លារ​ក្នុង​មួយ​​​ឆ្នាំ​​ ឬ​ស្មើ​នឹង​ ៧៣%​នៃ​​ប្រាក់​​បៀវត្សរ៍​៖ ​ចំណូល​​គិត​ជា​មធ្យម​​ក្នុង​មនុស្ស​ម្នាក់​ប្រចាំ​ឆ្នាំ​គឺ​ប្រហែល​ ១៧ ៧៧៣​ដុល្លារ​ ខណៈ​ប្រជាជន​ប្រទេស​នេះ​ចំណាយ​ច្រើន​គួរ​សម​ទៅ​លើ​ថ្លៃ​​សិក្សា​បុត្រ​ធីតា​របស់​ពួក​គេ។ ៥) ម៉ាឡេស៊ី៖ ​ចំណាយ​សរុប​ ១៨ ០០០​ដុល្លារ​​​ក្នុង​មួយ​​ឆ្នាំ​​ ឬ​ស្មើ​នឹង​ ៥៥%​នៃ ​ប្រាក់​​បៀវត្សរ៍​​​៖ ​ប្រទេស​នេះ​មាន​សកលវិទ្យាល័យ​ប្រហែល​ ២០​តែ​តម្លៃ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា​ ​ប្រាក់​បៀវត្សរ៍​មធ្យម​ក្នុង​មនុស្ស​ម្នាក់​​ក្នុង​មួយ​ខែ​ គឺ​ ៤៧០​ដុល្លារ​ ដូច្នេះ​បើ​គ្មាន​អាហារូបករណ៍​ ឬ​កម្ចី​ ឪពុក​ម្ដាយ​អាច​នឹង​ទទួល​បន្ទុក​ធំ​​លើ​ការ​បង់​ថ្លៃ​សាលា។ ៦) សហរដ្ឋ​អាមេរិក៖ ​ចំណាយ​សរុប​ ៩១ ៨៣២​ដុល្លារ​ក្នុង​មួយ​​ឆ្នាំ​ ឬ​ ស្មើ​នឹង​ ៥៣%​នៃ​ប្រាក់​​បៀវត្សរ៍​៖ ​​​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​សម្រាប់​សហរដ្ឋ​អាមេរិក​​ដែល​ថ្លៃ​សាលា​មាន​តម្លៃ​ថ្លៃ​បែប​នេះ ព្រោះ​ថា​សកលវិទ្យាល័យ​ល្អ​ៗ​ក្នុង​លោក​មាន​ច្រើន​ណាស់​នៅ​ក្នុង​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ។ ៧) អ៊ុយក្រែន៖ ២៣ ២០០​ដុល្លារ​ក្នុង​មួយ​ខែ ឬ​ស្មើ​នឹង​ ៥២%​នៃ​ប្រាក់​​បៀវត្សរ៍​៖ ​​ប្រទេស​​នេះ​មាន​សាកលវិទ្យាល័យ​​​ច្រើន​ជាង​​​​​សាកលវិទ្យាល័យ​នៅ​អ៊ីតាលី​ បារាំង​ អាល្លឺម៉ង់ ​ប៉ូឡូញ​ និង​បែលហ្សិក​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ ​ប្រទេស​នេះ​ទើប​សម្រេច​កាត់​បន្ថយ​ចំនួន​សាកលវិទ្យាល័យ​​ពី​ ៩០០​មក​នៅ​សល់​ត្រឹម​ ២០០​ប៉ុន្មាន​ឆ្នាំ​នេះ។ ៨) លីទុយអានី៖ ​ចំណាយ​តម្លៃ​ ២៣ ៩០៤​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ស្មើ​នឹង​ ៤៨%​ នៃ​ប្រាក់​​បៀវត្សរ៍​៖ ​និស្សិត​ធ្លាប់​​ផ្ទុះ​ការ​តវ៉ា​ប៉ុន្មាន​ឆ្នាំ​មុន​ដោយ​សារ​តែ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​លីទុយអានី​ ធ្វើ​ឱ្យ​ថ្លៃ​សាលា​កើន​ឡើង​ខ្លាំង។ ៩) ចក្រភព​អង់គ្លេស៖ ​ចំណាយ​​ប្រហែល​ ៤០២៩០​ដុល្លារ​ ឬ​ស្មើ​នឹង​ ៤២%​នៃ​ប្រាក់​​បៀវត្សរ៍៖ ​សាកលវិទ្យាល័យ​ល្អ​ៗ​​​ជា​ច្រើន​​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​អង់គ្លេស​ជា​ប្រទេស​ទី​ពីរ​ក្នុង​លោក​ដែល​ទាក់ទាញ​និស្សិត​ក្រៅ​ប្រទេស​ទៅ​សិក្សា​ច្រើន។ ១០) សិង្ហបុរី៖ ​ចំណាយ​ប្រហែល​ ៣៥៤០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ស្មើ​នឹង​ ៣៦%​នៃ​ប្រាក់​​បៀវត្សរ៍​៖ ប្រទេស​ដែន​កោះ​មួយ​នេះ​មាន​សាកលវិទ្យាល័យ​រដ្ឋ​តែ​៥​ប៉ុណ្ណោះ​ប៉ុន្តែ​បើ​និយាយ​ថ្លៃ​សិក្សា​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ថ្លៃ​​មែន​ទែន​តែ​ម្ដង។ ​​ទោះ​ជា​​យ៉ាង​ណា​ ប្រទេស​នេះ​ជា​ប្រទេស​អ្នក​មាន​ទី​បី​ក្នុង​លោក។ ១១) ជប៉ុន៖ ​ចំណាយ​តម្លៃ​ ២៤០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឬ​ស្មើ​នឹង​ ១៨%​នៃ​ប្រាក់​​បៀវត្សរ៍​៖ ​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​​នេះ​ មាន​សាកលវិទ្យាល័យ​ប្រមាណ​ ៥០០​នៅ​​ទូទាំង​ប្រទេស​ដែល​ធ្វើ​​ឱ្យ​តម្លៃ​​រាង​ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​បន្តិច៕​ ដោយ៖ រតនៈ វិភូ​​​​
X
5s