អ្នកកំពុងប្រើ iPhone នៅអាមេរិក ២៦% មានបំណងចង់ប្ដូរស៊េរីទៅ iPhone 8 ពេលទូរស័ព្ទនេះចេញលក់
iPhone ដែលជាសមាជិកថ្មី មានការចាប់អារម្មណ៍ខ្លាំងពីមហាជន សម្រាប់ឆ្នាំ២០១៧ នេះ នឹងត្រូវវែកមុខផ្លូវការអំឡុងខែកញ្ញាខាងមុខ។ iPhone 8 ត្រូវបណ្ដាញព័ត៌មានទាំងជាតិ និងអន្តរជាតិកំពុងហៅពេញៗមាត់ វានឹងជាកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយរបស់ Apple។ iPhone 8 នឹងទំនើប បំបាក់ដោយកញ្ចក់អេក្រង់ OLED មានគែមអេក្រង់ស្ដើង ទាន់សម័យ។ ត្រឹមលក្ខណៈសម្បត្តិលេចធ្លាយកន្លងមក គឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ពិសេសគឺ Fan ដែលតែងប្រើទូរស័ព្ទ iPhone កន្លងមក។ បើតាមការស្រង់ស្ថិតិលើអ្នកប្រើ iPhone នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកទាំងនោះ គឺមាន ២៦% ដែលពួកគេ មានគម្រោងផ្លាស់ប្ដូរស៊េរី iPhone ដែលខ្លួនកំពុងប្រើបច្ចុប្បន្ន ទៅប្រើ iPhone 8 ត្រៀមនឹងចេញចុងឆ្នាំនេះ។
ចំណុចអាចទៅរួចដំបូងគេ គឺថា iPhone 8 អាចនឹងប្រើអេក្រង់ប្រភេទ OLED ដែលផលិតដោយក្រុមហ៊ុន Samsung។ វាក៏នឹងបង្ហាញខ្លួនជាមួយបច្ចេកវិទ្យាថ្មី បង្កប់ទ្រនាប់ស្កេនក្រយៅដៃ Touch ID fingerprint scanner នៅក្រោមកញ្ចក់អេក្រង់។ iPhone 8 ក៏នឹងមានល្បឿនដំណើរការលឿនជាងមុន ដោយវាអាចត្រូវបំពាក់ឈីបស៊េរីថ្មី Apple A11 ហើយក៏អាចភ្ជាប់ Sensor ទំនើបផ្នែកខាងមុខ ប្រភេទ 3D sensor អាចឱ្យអ្នកប្រើចំណាំផ្ទៃមុខម្ចាស់ទូរស័ព្ទបាន មិនចាញ់ Galaxy Note 8/8+ នោះទេ។
តាមលទ្ធផលស្ថិតិពី Branding Brand បង្ហាញថា ២៦% នៃអ្នកប្រើ iPhone បច្ចុប្បន្ននៅអាមេរិក ពួកគេមានបំណងប្ដូរស៊េរីឡើងទៅ iPhone 8, រីឯអ្នកមានបំណងទិញប្រើស៊េរី iPhone 7 មាន ១៤% ចំណែក ១២% ផ្សេងទៀត នឹងជ្រើសរើសប្រើស៊េរី iPhone 6។ ២% ផ្សេងទៀត ពួកគេថា មានគម្រោងផ្លាស់ប្ដូរទៅប្រើស្មាតហ្វូន Android វិញ ខណៈ ១% ទៀត គេថា អាចនឹងប្រើ iPhone SE៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena