ពេលសន្ទនាម្ដងៗ បុគ្គលជោគជ័យជាច្រើនមិនដែលធ្វើកាយវិការឆ្គាំឆ្គងទាំងនេះឡើយ
ពេលខ្លះកាយវិការចូលរួមចំណែកធំណាស់ ក្នុងការសន្ទនាគ្នា។ ហេតុនេះបើហ៊ានតែបញ្ចេញកាយវិការខុសឆ្គងបន្តិច ការសន្ទនាអាចនឹងមានភាព រកាំរកូស។
ហេតុនេះទើបអត្ថបទខាងក្រោម ចង់បង្រៀនអ្នកថា តើ បុគ្គលដែលជោគជ័យ តែងតែជៀសវាងកាយវិការបែបណាខ្លះ?
១) ការនិយាយជិតគ្នាពេក
ពេលអ្នកសន្ទនាជាមួយថៅកែ ឬអ្នករួម ការងារ តើគម្លាតនៃការឈរជិតឬក៏ឆ្ងាយ? ពេលអ្នកឈោងដៃឲ្យអស់ តើអាចប៉ះពាល់ពួកគេដែរទេ? បើប៉ះ នេះបញ្ជាក់ថាអ្នកឈរជិតពេកហើយ។ យល់ ល្អអ្នកគួររក្សាគម្លាតពីគ្នានឹងគ្នា ឲ្យបាន ពី១ទៅ៣ម៉ែត្រទើបល្អ។
២) និយាយដោយមិនបានសម្លឹងចំគេឯង
ការសម្លឹងមើលភ្នែកនេះគឺវាសំខាន់ណាស់ សម្រាប់ជនបរទេស ហើយអ្នកខ្លះទៀតសូម្បីជនជាតិអាស៊ីក៏ពួកគេប្រកាន់រឿងនេះខ្លះដែរ។ កាលដែលនិយាយដោយមិនបានសម្លឹងចំភ្នែក វាបង្ហាញថាអ្នក មិនចាប់អារម្មណ៍ពីពួកគេ ដូចនេះយល់ល្អពេលកំពុងសន្ទនាអ្នកត្រូវតែសម្លឹងចំភ្នែកពួកគេឲ្យបាន៦០ភាគរយ។
៣) តម្រេកខ្លួនដូចមនុស្សខ្ជិល
កាលដែលធ្វើកាយវិការបែបនេះគឺវាហាក់ដូចជាបង្ហាញថាអ្នកកំពុងខ្ជិល ហើយមិនចាប់អារម្មណ៍ពីអ្វីដែលនៅជុំវិញខ្លួនសោះ។ ហើយកាលដែលអ្នកកំពុងនិយាយជាមួយនរណាម្នាក់ តែអ្នកស្រាប់តែតម្រេកខ្លួនឬក៏ក្រាបមុខទៅនឹងតុ វាពិតជាគួរឲ្យអៀនខ្មាសណាស់។
៤) កាយវិការលើសលប់
ពេលខ្លះមានមនុស្សដែលតែងតែនិយាយចូលចិត្តប្រើដៃប្រើជើងច្រងេងច្រងាង ហួសហេតុ ហើយមិនសមរម្យ។ ដែលកាយវិការទាំងនេះអាចឲ្យអ្នកដទៃ មានអារម្មណ៍មិនស្រណុកបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack