តើមូលហេតុអ្វីខ្លះ ដែលអ្នកមិនគួរមើលរំលងការជួបជុំមិត្តចាស់កាលនៅរៀនវិទ្យាល័យ?
ពេលគេអញ្ជើញអ្នកឲ្យទៅចូលរួមការជួបជុំមិត្តចាស់ កាលនៅរៀនវិទ្យាល័យ អ្នកប្រហែលជាគ្មានអារម្មណ៍ ហើយចង់បោះលិខិតអញ្ជើញចោលទៀត មែនទេ? តែការធ្វើបែបនេះវា ហាក់ដូចជាខុសឆ្គងណាស់ សម្រាប់អ្នកដែលស្រឡាញ់មិត្តភាព។ តើមានមូលហេតុអ្វីខ្លះដែលអ្នក គួរតែទៅជប់លៀង ជួបជុំមិត្តចាស់វិញ?
១) ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ឡើងវិញ ៖ តើអ្នកចាំទេថា អ្នកធ្លាប់ទូរស័ព្ទរកគ្នាប៉ុន្មានដងក្នុងមួយថ្ងៃ? តើអ្នកនិយាយដើមគ្នាប្រាប់ពួកគេអ្វីខ្លះ? តើមានអនុស្សាវរីយធ្លាប់ដើរលេងអ្វីខ្លះ? ជឿថាអ្នកក៏នឹកដែរ ហើយចង់បង្កើតទំនាក់ទំនងសារជាថ្មីម្ដងទៀត។
២) ដើម្បីបានបណ្ដាញស្គាល់គ្នា៖ បណ្ដាញទំនាក់ទំនងគឺសំខាន់ណាស់ ក្នុងសង្គមសព្វថ្ងៃនេះ។ ការចូលរួម ណាត់ជួបជាមួយមិត្តចាស់អ្នក អាចជាបទពិសោធន៍ល្អមួយ បូករួមទាំងបានឱកាសពង្រឹងនិងកាន់តែស្គាល់បណ្ដាញទំនាក់ទំនងច្រើនទៅៗ ។
៣) បានឱកាសសំណេះសំណាលគ្នា៖ ពេលខ្លះអ្នកចង់ជួបសំណេះសំណាលជាមួយមិត្តភ័ក្ដិអ្នកចាស់ៗណាស់ តែម្នាក់ៗ ហាក់ដូចជាគ្មានឱកាស គ្មានពេល។ តែបើគេកំណត់ថ្ងៃណាមួយជាក់លាក់ហើយ អ្នកគួរតែទៅ ដើម្បីបានឱកាសនេះសំណេះសំណាលគ្នា ហើយវាពិតជាសប្បាយណាស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ kenneymyers