សំអាងលើសញ្ញាទាំង៥យ៉ាងនេះ គេអាចទាយដឹងថា៩៩,៩៩ភាគរយអ្នកនឹងក្លាយជា«អ្នកមាន»
សំអាងលើឥរិយាបថរបស់អ្នក គឺគេអាចទាយដឹងថា តើថ្ងៃអនាគតអ្នកអាចក្លាយជាអ្នកមានកម្រិតណា??? ខាងក្រោមនេះជាចំណុចដែលអ្នកគួរដឹង ហើយសាកទាយខ្លួនឯងទៅមើល៖
១) អ្នកចាប់ផ្ដើមចេះរកលុយតាំងពីតូច៖ ភាគច្រើនឲ្យតែអ្នកមាន គឺសុទ្ធតែជាមនុស្សមានសមត្ថភាពរកលុយតាំងពីតូច។ បើអ្នកមានទម្លាប់បែបនេះតាំងពីតូច ប្រាកដណាស់ វានឹងជំរុញអ្នកឲ្យធ្វើបែបនេះរហូតដល់ធំ។
២) អ្នកចង់ជោគជ័យខ្លាំង៖ តើពេលនៅរៀន អ្នកតែងតែចង់ប្រកួតគេដើម្បីយកនិទ្ទេស A ទេ? តើអ្នកមានអារម្មណ៍ថាខឹងទេពេលទទួលបានត្រឹមនិទ្ទេស B ? សម្រាប់អ្នកមានក៏ដូចគ្នា ពួកគេមិនចង់បានប្រាក់ចំណូល ត្រឹមតែ១លានដុល្លារទេ តែគឺ១០ លានដុល្លារ។
៣) អ្នកពូកែសន្សំលុយជាងចំណាយ៖ តាមពិតទៅអ្នកមានគឺរិះ ត្បិតត្បៀត និងតឹងរ៉ឹងណាស់ ចំពោះការចាយវាយ។ បើហ៊ានតែចាយធំពេក លុយពួកគេនឹងមិនសល់ច្រើនឡើយ។
៤) ជាមនុស្សមានចិត្តទូលាយ៖ អ្នកមានភាគច្រើន ពួកគេមិនដែលមានទម្លាប់កំណាញ់ក្នុងការចែករំលែកគំនិត និងយោបល់ដល់អ្នកដទៃឡើយ ព្រោះថាអ្នករកស៊ីជោគជ័យ គឺមិនមែនផ្ដល់ជោគជ័យតែខ្លួនឯងប៉ុណ្ណោះឡើយ ពួកគេតែងគិតនិងចែករំលែកចំណេះដឹងដល់អ្នកដទៃ ទើបហៅអ្នកមានពិត។
៥) មានអ្នកណែនាំល្អ៖ បើជីវិតអ្នកពោរពេញទៅដោយមនុស្សបរាជ័យ ឬមនុស្សមិនល្អ ពួកគេអាចជះឥទ្ធិពលអាក្រក់មកលើអ្នកបាន។ តែបើអ្នកមានអ្នកណែនាំត្រឹមត្រូវ ហើយធ្វើអ្វីមួយតែងតែពិគ្រោះជាមួយអ្នកជំនាញ ដូចនេះរាល់គំនិតដែលអ្នកមាន ទាំងអស់ នឹងដឹកនាំអ្នកឲ្យជោគជ័យគ្រប់រឿង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur