សម្រង់​​គតិ​មាស​ទាំង ​៤​ឃ្លា​ ​របស់​​កំពូល​​អធិរាជ​​​សង្គ្រាម​ដ៏​ល្បីល្បាញ​របស់​ក្រិក​បុរាណ​​​ ​​Alexander the Great ​



​​Alexander the Great  ( ៣៥៦​-​៣២៣​ មុន​​គ.ស) ​ ​ ​​​មាន​ឈ្មោះ​ដើម​ថា Alexander III  ​​ដែល​ជា​អធិរាជ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ​ជា​ពិសេស​ការ​ពង្រឹង​អំណាច​ដ៏​ខ្លាំង​ក្នុង​សម័យ​ក្រិក​បុរាណ​។ ​​ក្នុង​សម័យ​​នោះ ​ព្រះ​អង្គ​គឺ​ជា​ក្សត្រ​ដែល​ពូកែ​ធ្វើ​សង្គ្រាម​​ ហើយ​បាន​ធ្វើ​​ឲ្យ​ចក្រភព​របស់​ខ្លួន​ល្បីល្បាញ​​ និង រុងរឿង​យ៉ាង​ខ្លាំង។ ខាង​ក្រោម​នេះ ជា​​គតិ​ល្អៗ​របស់​​ព្រះអង្គ​៖ ​​​​​​​

​​១) ​​«​គ្មាន​អ្វី​ដែល​​មិន​អាច​ទៅ​រួច​​ឡើយ​ សម្រាប់​មនុស្ស​ដែល​ព្យាយាម​»។

២) ​«​ខ្ញុំ​​មិន​ដែល​ខ្លាច​​​ ទ័ព​តោ​​ដែល​ដឹកនាំ​ដោយ​​សត្វ​ចៀម​នោះ​ឡើយ​ ​តែ​ខ្ញុំ​​ខ្លាចតែ​ទ័ព​ចៀម​ដែល​ដឹកនាំ​ដោយ​សត្វ​តោ​ប៉ុណ្ណោះ​»។

៣) ​«​​​កប់​ខ្ញុំ​​ ហើយ​កុំ​​សាងសង់​​រូប​សំណាក់​​អ្វី​​​ឲ្យ​សោះ​​។ ​​ធ្វើ​ដូច្នេះ​ដើម្បី​បញ្ជាក់​ប្រាប់​មនុស្ស​គ្រប់គ្នា​ថា ​​មនុស្ស​ដែល​​​ឈ្នះ​​ពិភពលោក​ទាំង​មូល​ នឹង​គ្មាន​អ្វី​សល់​នោះ​ឡើយ​ក្រោយ​ពេល​ស្លាប់​»។

៤) ​«​​មិន​មែន​​​​គ្រប់​ពន្លឺ​​ទាំង​អស់ ​សុទ្ធតែ​អាច​ហៅ​ថា ​ព្រះអាទិត្យ​នោះ​ទេ​»៕

​ប្រភព៖ ww.brainyquote.com, www.allgreatquotes.com & www.goodreads.com

X
5s