មនុស្ស ​៥​ប្រភេទ​ នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​​



បើ​និយាយ​អំពី​ការ​រកស៊ី​ដែល​​មាន​ទ្រង់ទ្រាយ​ធំ​នោះ ​គឺ​គេ​​ពិត​ជា​ត្រូវ​ការ​​មាន​ម្ចាស់​ភាគហ៊ុន​ច្រើន​ចូលរួម ​​ព្រោះ​ដើម្បី​អាច​​ប្រមូល​ដើម​ទុន​ឲ្យ​បាន​ច្រើន ​​និង ​ដើម្បី​មាន​មនុស្ស​កាន់​ការងារ​ផ្សេងៗ​គ្នា​ផង​ដែរ​។ ​ប៉ុន្តែ​ការ​រកស៊ី​ចូល​គ្នា​ ​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ ​ជា​ពិសេស​រកស៊ី​ជា​មួយ​មនុស្ស​ដែល​អាច​នាំ​អន្តរាយ​ដល់​ក្រុមហ៊ុន​។ ខាងក្រោម​នេះ​ ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​មិន​គួរ​រកស៊ី​ជា​មួយ​ឡើយ​៖​

១) ​​គ្មាន​ឆន្ទៈ

​មនុស្ស​​មិនសូវ​មាន​លុយ ​គឺ​​អ្នក​នៅ​តែ​អាច​រកស៊ី​ជាមួយ​ពួកគេ​បាន​​​​មិន​ជា​អ្វី​ទេ ​ឲ្យ​តែ​មាន​ឆន្ទៈ ​ប៉ុន្តែ​បើ​គ្មាន​ឆន្ទៈ​មោះមុត​នោះ​ទេ ​ពួកគេ​នឹង​បោះបង់​អ្នក​ចោល​នៅ​ពេល​ជួប​ការ​លំបាក​។ ​ដូច្នេះ​ហើយ​មុន​នឹង​សហការ​បើក​ជំនួញ​​ ​អ្នក​ត្រូវ​សម្លឹង​មើល​ឲ្យ​ច្បាស់​ថា​ ​នរណា​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ​ដើម្បី​ដើរឆ្ពោះ​ទៅ​កាន់​គោលដៅ​ ​ទោះ​ជួប​បញ្ហា​អ្វី​ក៏​ដោយ​​គឺ​នៅ​តែ​មិន​បោះបង់​គ្នា​។

២) ​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​

ការ​រកស៊ី​ជា​ក្រុម​ ​​គឺ​ពិត​ជា​ទាមទារ​ឲ្យ​សមាជិក​ម្នាក់ៗ​​លះបង់​ច្រើន​ណាស់​ ​ដើម្បី​​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​ការ​រីកចម្រើន​។ ​ប៉ុន្តែ​បើ​សមាជិក​ម្នាក់ៗ​គិត​តែ​ផល​ចំណេញ​រៀងខ្លួន ​​​​គឺ​មិន​យូរ​មិន​ឆាប់​អាជីវកម្ម​ដែល​អ្នក​បាន​គិត​ទុក ​និង ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ជា​យូរ​មក​ហើយ​នោះ ​​ប្រាកដ​ជា​រលាយ​មិន​ខាន​។

៣) ​គ្មាន​ទំនួល​ខុស​ត្រូវ

​ដើម្បី​ឲ្យ​ការងារ​អាច​សម្រេច​ទៅ​មុខ​បាន​យ៉ាង​រលូន​នោះ ​ទាល់តែ​សមាជិក​ទាំង​អស់​ចេះ​បែងចែក​ការងារ​​គ្នា​ធ្វើ ​ហើយ​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដាច់ខាត​លើ​អ្វី​ដែល​កំពុង​ធ្វើ​។ បើ​មិន​ដូច្នោះ​ទេ ​វា​នាំ​ឲ្យ​រាំង​ស្ទះ​ការងារ​ទាំងអស់​គ្នា​មិន​ខាន​។ ​ដូច្នេះ​សូម​កុំ​រកស៊ី​ ​ជា​បុគ្គល​ដែល​គ្មាន​ទំនួលខុសត្រូវ​ឲ្យ​សោះ​ ​នាំ​ឲ្យ​ស្តាយ​ក្រោយ​។

៤) ​​​​មនុស្ស​អត្តនោម័តិ

​​កាល​ណា​មនុស្ស​ជាច្រើន​រកស៊ី​ជុំគ្នា ​​គឺ​សមាជិក​ម្នាក់ៗ​ត្រូវ​តែ​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​​បង្កើត​ជា​គំនិត​ល្អៗ ​​សម្រាប់​យក​ទៅ​ដោះស្រាយ​បញ្ហា ​និង ធ្វើ​យ៉ាង​ណា​ដាក់​ចេញ​យុទ្ធសាស្ត្រ​ឲ្យ​ក្រុមហ៊ុន​ឆាប់​ជោគជ័យ​​។ ​ប៉ុន្តែ​បើ​​អ្នក​រកស៊ី​ជា​មួយ​មនុស្ស​ដែល​​មិន​ស្តាប់​នរណា​ម្នាក់ ​ហើយ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​​​តាម​តែ​គំនិត​ផ្ទាល់​ខ្លួន​នោះ ​​វា​នឹង​នាំ​ឲ្យ​ក្រុមហ៊ុន​អន្តរាយ​មិន​ខាន​។

៥) ​​មនុស្ស​ដែល​គ្មាន​ភាព​ស្មោះត្រង់​៖ ​ភាព​ស្មោះត្រង់​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​​សម្រាប់​មនុស្ស​ទូទៅ​​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​។ ​បើ​និយាយ​អំពី​ការ​រកស៊ី​ជា​ក្រុម​វិញ​​ ​គឺ​រឹត​តែ​មិនអាច​ខ្វះ​បាន​ទៅ​ទៀត​ ​ព្រោះ​បើ​សមាជិក​ណា​ម្នាក់​មាន​ចិត្ត​មិន​ស្មោះត្រង់ ​ហើយ​បោកប្រាស់​ ​និង​ ​កុហក​នោះ ​វា​នឹង​នាំ​ឲ្យ​​អាជីវកម្ម​ដែល​ដំណើរ​ការ​ទៅ​នោះ ​ជួប​តែ​បញ្ហា​​រាប់​មិន​អស់​ឡើយ​៕ ​​​​​​

ដោយ​៖ ​អ៊ុន ​ភក្តី​

X
5s