សុភាសិតបុរាណដ៏មានន័យទាំង៨ឃ្លារបស់ចក្រភពរ៉ូម៉ាំង ជាចំណេះដឹងក្នុងជីវិត
ចក្រភពរ៉ូម៉ាំងជា ចក្រភពដ៏រុងរឿងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ។ ចក្រភពនេះ ចាប់ផ្ដើមនៅឆ្នាំ២៧ មុនគ.ស និង បញ្ចប់ទៅវិញនៅឆ្នាំ១៤៥៣។ ខាងក្រោមនេះ ជាសុភាសិតល្បីៗក្នុងសម័យនោះ ដែលលោកអ្នកអាចយកមកគិត ដើម្បីជាប្រយោជន៍៖
១) «មនុស្សម្នាក់ដែលប្រឹងចាប់ទន្សាយ២ក្នុងពេលតែមួយ នោះទោះមួយក៏ចាប់មិនបានដែរ»។
២) «កុំឲ្យក្មេងកាន់អាវុធឲ្យសោះ»។
៣) «ដរាបណាជីវិតនៅតែមាន នោះក្ដីសង្ឃឹមក៏មិនទាន់រលត់»។
៤) «អ្នកមិនគួរណាឈ្លោះជាមួយ ព្រះអាទិត្យនោះទេ»។
៥) «ទឹកមួយដំណកមិនអាចបំបែកថ្មបានទេ តែបើទឹកច្រើនដំណកវិញ ប្រាកដជាអាចបំបែកបាន»។
៦) «អ្នកដឹកនាំពូកែ តែងដឹកនាំដោយផ្ដល់ភាពជាគំរូដល់អ្នកដទៃ»។
៧) «នៅពេលជួបចចក វានឹងស៊ី ឬ សម្លាប់អ្នកយ៉ាងងាយបំផុត ប្រសិនបើអ្នកព្រមឲ្យវាស៊ី»។
៨) «មាសសុទ្ធ ឬ មិនសុទ្ធគឺបានភ្លើងទេជាអ្នក បញ្ជាក់»៕
ប្រភព៖ sparkinlist.com & www.special-dictionary.com