និស្សិតកម្ពុជា គួរតាមដានគេហទំព័រការងារល្អៗទាំងនេះ ដើម្បីឆាប់រកបានការងារធ្វើ
មានសិស្សនិស្សិតជាច្រើនតែងត្អូញត្អែរថា ខ្លួនរកការងារមិនបាន។ ប៉ុន្តែតើពិតជារកមិនបានមែន ឬ ក៏មិនសូវសកម្មក្នុងការរកការងារធ្វើ? ត្រូវចាំថា ការងារមិនអាចមកគោះទ្វាររកអ្នកបានដោយងាយឡើយ ទាល់តែអ្នកសកម្មក្នុងការស្វែងរកវាជាប្រចាំ។ បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប សិស្សនិស្សិតភាគច្រើនសុទ្ធតែមានកំព្យូទ័រ និង ទូរស័ព្ទទំនើប ដែលអាចភ្ជាប់អ៊ីនធឺណិតបានយ៉ាងងាយបំផុត។ ដូច្នេះហើយ គួរប្រើប្រាស់សម្ភារៈទំនើបទាំងនេះឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯង។
លោកអ្នកគួរតែចំណាយពេលឲ្យបានច្រើនគួរសមក្នុងការស្វែងរកគេហទំព័រក្រុមហ៊ុនផ្សព្វផ្សាយដំណឹងការងារឲ្យបានច្រើន ព្រោះថា ក្រុមហ៊ុនទាំងនោះតែងតែបង្ហោះដំណឹងការងារថ្មីៗជាច្រើននៅលើគេហទំព័ររបស់ខ្លួន ហើយក៏បង្ហោះនៅលើទំព័រFacebook របស់ពួកគេផងដែរ។ ដូច្នេះហើយអ្នកគួរតែឆ្លៀតពេលតាមដានដំណឹងការងារទាំងនោះ ជាប្រចាំ។ ខាងក្រោមនេះជា គេហទំព័រដំណឹងការងារសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលលោកអ្នកគួរតែតាមដានឲ្យបានទៀងទាត់៖
១) CamHR (http://www.camhr.com/)
២) BongThom (www.bongthom.com)
៣) HRINC (http://www.hrinc.com.kh)
៤) Everjobs (www.everjobs.com.kh)
៥) TopJob Cambodia (http://www.topjobcambodia.com/)
៦) PelPrek (http://www.pelprek.com/)
៧) CRA (http://cra.com.kh/)។
សូមបញ្ជាក់ថា លេខរៀងពី១ដល់៧នេះ មិនមែនជាចំណាត់ថ្នាក់នោះឡើយ យើងគ្រាន់តែបង្ហាញពីចំនួនគេហទំព័រការងារក្នុងប្រទេសកម្ពុជាពីទី១ដល់ទី៧ប៉ុណ្ណោះ៕