​សម្រង់​គតិ​ដ៏​មាន​តម្លៃ​ទាំង​៦​ឃ្លា ជួយ​​ឲ្យ​អ្នក​មាន​«សន្តិភាព​ផ្លូវ​ចិត្ត​»​



គ្មាន​នរណា​ម្នាក់​អាច​មាន​សេចក្ដី​សុខ​បាន​ឡើយ ប្រសិន​បើ​ពួកគេ​គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត។ ​​បើ​អ្នក​មិន​អាច​​​​មាន​សន្តិភាព​ផ្លូវ​ចិត្ត​ទេ​ អ្នក​នឹង​​​ជួប​តែ​បញ្ហា​ស្មុគស្មាញ​ក្នុង​ចិត្ត​ ជា​ពិសេស​​ប្រែប្រួល​ខ្លាំង​ទៅ​តាម​បរិយាកាស​ជុំវិញ​ខ្លួន​ដែល​កើត​ឡើង​។ ខាងក្រោម​នេះ ជា​គតិ​ល្អៗ​ដែល​អាច​ជួយ​អ្នក​បាន​៖ ​

១) ​​​ ​«​​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ស្វែងរក​សន្តិភាព​ផ្លូវ​ចិត្ត​ឃើញ​​នោះ​ឡើយ ​​​លុះត្រាតែ​អ្នក​ស្ដាប់​បេះដូង​របស់​អ្នក​»។ ​ដោយ​​ ​លោក​ George Michael។​​

២) ​ ​«​​​រាល់​នាទី​ដែល​អ្នក​មាន​កំហឹង​ ​អ្នក​បាន​​បោះបង់​ចោល​នូវ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ប្រមាណ​​៦០​វិនាទី​»។ ​ ដោយ Ralph Waldo Emerson។

៣) ​«​សន្តិភាព​ផ្លូវ​ចិត្ត​​កើត​ចេញ​ពី​ ការ​មិន​ចង់​ផ្លាស់ប្ដូរ​អ្នកដទៃ​»។ ​ដោយ Gerald Jampolsky។

៤) «​អារម្មណ៍​អវិជ្ជមាន ជា​ពិសេស​សេចក្ដី​ស្អប់​ តែងតែ​​បំផ្លាញ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​យើង​»។ ​ដោយ​​លោក​ Matthieu Ricard។

៥) ​«​កុំ​បណ្ដោយ​​ឲ្យ​​ឥរិយាបថ​ អ្នកដទៃ​បំផ្លាញ​​សន្តិភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​​ឲ្យ​សោះ​»។ ​ដោយ​ Dalai Lama។

៦) «​គ្មាន​រណា​ម្នាក់​​អាច​នាំ​​​អ្នក​​ទៅ​រក​​​សន្តិភាព​បាន​​ឡើយ​ គឺ​មាន​តែ​អ្នក​ប៉ុណ្ណោះ​»។ ​ដោយRalph Waldo Emerson៕

​ប្រភព៖ www.success.com & www.brainyquote.com

X
5s