Oppo ចេញស្មាតហ្វូនកាមេរ៉ាភ្លោះ ស្រដៀង iPhone 7 Plus ម៉ូដែល Oppo R11 តម្លៃ $485
យើងបានឮដំណឹងអំពីស្មាតហ្វូនស៊េរីថ្មីម៉ាក Oppo R11 ហើយពេលនេះ វាត្រូវបានសម្ពោធបើកមុខជាផ្លូវការហើយ ជាមួយលក្ខណៈសម្បត្តិពិសេសៗ គួរឱ្យចាប់អារម្មណ៍។ Oppo R11 ជាស្មាតហ្វូន Android ស៊េរីខ្ពស់ ដែលមានអេក្រង់ទំហំ ៥,៥អ៊ីញប្រភេទ AMOLED កម្រិត Full HD នៅ 1920x1080px។