​​​សម្រង់​គតិ​​​ដ៏​មាន​តម្លៃ​ទាំង​៥​ឃ្លា​ ​ពី​​​​លោក​ស្រី​ ហ្គោលដា ម៊ែរ ​(Golda Meir)​ ​វីរនារី​របស់​អ៊ីស្រាអែល​



​​លោក​ស្រី​ ហ្គោលដា ម៊ែរ ​(Golda Meir)​ ​ជា​នាយករដ្ឋមន្ត្រី​ទី៤​របស់​ប្រទេស​អ៊ីស្រាអែល  ​​​និង ​ជា​វីរនារី​​ដ៏​អស្ចារ្យ​របស់​ប្រទេស​នេះ​ ​ក្នុង​​បេសកកម្ម​បង្កើត​រដ្ឋ​​។ ​លោក​ស្រី​ចំណាយ​ពេល​វេលា​សឹង​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ដើម្បី ចូលរួម​ក្នុង​ចលនា​បង្កើត​​រដ្ឋ​អ៊ីស្រាអែល។ តាម​រយៈ​ការ​ដឹកនាំ និង ទឹកចិត្ត​ដ៏​មោះមុត​ស្នេហាជាតិ លោក​ស្រី​ត្រូវ​បាន​គេ​ហៅថា ជា​ស្ត្រី​ចិត្ត​ដែក។ ​​ខាងក្រោម​នេះ ជា​សម្រង់​គតិ​ដ៏​​អស្ចារ្យ​របស់​​​លោក​ស្រី​​​៖​​​​​

១) ​​ ​«​មិន​បាច់​ដាក់​ខ្លួន​ពេក​ទេ​ ព្រោះ​​អ្នក​​មិន​មែន​អស្ចារ្យ​ខ្លាំង​ណាស់ណា​ទេ​»។ ​​

២) ​​«​បើ​ចង់​ជោគជ័យ​មែន ​​ស្ត្រី​ត្រូវ​តែ​ធ្វើ​កិច្ចការ​​ឲ្យ​ខ្លាំង​ជាង​បុរស​»។

៣) ​​«​​អ្នក​​​ដឹកនាំ​ដែល​មិន​ស្ទាក់ស្ទើរ​​​ក្នុង​ការ​បញ្ជូន​​ប្រទេស​ជាតិ​របស់​ខ្លួន​​​ចូល​ទៅ​​​ក្នុង​ភ្លើង​​សង្គ្រាម​ គឺ​​មិន​សម​​ជា​​​​មេដឹកនាំ​នោះ​ទេ​»​។ ​

៤) ​«​​ត្រូវ​ជឿជាក់​ចំពោះ​ខ្លួនឯង​ ហើយ​ត្រូវ​​ធ្វើ​​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ម្នាក់​ ដែល​​រីករាយ​ចំពោះ​ជីវិត​របស់​ខ្លួន​ឯង​»។

៥) ​«​​យើង​អាច​​​លើកលែង​ទោស​ដល់​​ ពួក​អារ៉ាប​ដែល​សម្លាប់​កូនចៅ​របស់​យើង​ ​ ប៉ុន្តែ​​យើង​មិន​អាច​​អភ័យទោស​​​ដល់​​អ្នក​​ទាំង​នោះ​ឡើយ​ចំពោះ​ ការ​បង្ខំ​​ឲ្យ​​​ពួក​យើង​​​​លើក​ដៃ​​សម្លាប់​កូនចៅ​របស់​ពួកគេ​»៕

ប្រភព៖ ​www.goodreads.com & www.brainyquote.com

X
5s