ន័រវែស ជាប្រទេសដែលលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតក្នុងលោក តែអាមេរិកគ្មានឈ្មោះក្នុងបញ្ជីកំពូលទាំង១០
ប្រទេសន័រវែសបានក្លាយជាប្រទេសដែលលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតក្នុងលោក។ នេះបើយោងតាមរបាយការណ៍របស់EIU (The Economist Intelligence Unit) ដែលបង្ហាញអំពីចំណាត់ថ្នាក់នៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតក្នុងលោកនាឆ្នាំ២០១៦។
តាមពីក្រោយ ន័រវែស ក៏មានប្រទេសផ្សេងៗទៀតដូចជា អ៊ីស្លង់ (លេខ២) ស៊ុយអែត (លេខ៣)នូវែលហ្សេឡង់ (លេខ៤) ដាណឺម៉ាក (លេខ៥) កាណាដា(លេខ៦) អៀរឡង់(លេខ៦ដែរ) ស្វីស (លេខ៧) ហ្វាំងឡង់ (លេខ៨) និង អូស្ត្រាលី (លេខ៩)។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកដែលគេស្គាល់ថា ជាប្រទេសល្បីល្បាញផ្នែកប្រជាធិបតេយ្យនោះ គឺមិនស្ថិតក្នុងបញ្ជីកំពូលទាំង១០ខាងលើនោះទេ ដោយហេតុថា សាធារណជនកាន់តែមានជំនឿចិត្តតិចទៅៗចំពោះរដ្ឋាភិបាលរបស់ខ្លួន ជាពិសេសមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងទៅនេះ៕
ដោយ៖ រតនា វិចិត្រ