អ្នកដឹងទេថា ទ្វីបណានិយាយភាសាអង់គ្លេសបានល្អបំផុតក្នុងលោក?
ស្ថាប័នវាយតម្លៃការសិក្សា និងជំនាញភាសាអង់គ្លេស Education First (EF) បានចេញសន្ទស្សន៍នៃការសិក្សាភាសាអង់គ្លេសនៃបណ្ដាប្រទេសចំនួន ៧២ ដែលមានឈ្មោះថា EF English Proficiency Index for Schools ដោយធ្វើវាយតម្លៃពិន្ទុ លើការនិយាយភាសាអង់គ្លេសបានល្អបំផុត។
បើយោងតាមសន្ទស្សន៍ដដែលនេះ ប្រទេសដែលស្ថិតនៅក្នុងកំពូលតារាងនៃចំណាត់ថ្នាក់លើការនិយាយភាសាអង់គ្លេសបានល្អបំផុតភាគច្រើនគឺនៅទ្វីបអឺរ៉ុប មានដូចជា ហុឡង់ដ៍ ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ សិង្ហបុរី លុចហ្សំបួរ អូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ បែលហ្សិក ម៉ាឡេស៊ី ហ្វីលីពីន ស្វីស ព័រទុយហ្គាល់ ឆែក ស៊ែ ប៊ី ហុងគ្រី អាហ្សង់ទីន និងរ៉ូម៉ានី។
ដោយឡែក ចំពោះប្រទេស ១០ដែលទទួលបានចំណាត់ថ្នាក់ទាបជាងគេ មាន អែលសាល់វាឌ័រ អូម៉ង់ ម៉ុងហ្គោលី អាល់ហ្សេរី អារ៉ាប៊ីសាអ៊ូឌីត កម្ពុជា ឡាវ លីប៊ី និងអ៊ីរ៉ាក់។ តាមស្ថាប័ន EF ដដែលបានវាយតម្លៃថា ក្មេងជំទង់អាយុពី ១៨ ទៅ ២៥ឆ្នាំ និយាយមានជំនាញភាសាអង់គ្លេសខ្លាំងបំផុតនៅទូទាំងពិភពលោក ហើយស្ត្រីវិញនិយាយភាសាអង់គ្លេសបានប្រសើរជាងបុរសនៅស្ទើរតែគ្រប់ប្រទេសទាំងអស់ និងគ្រប់ប្រភេទអាយុ។
ចំពោះប្រទេសកម្ពុជាវិញ គឺក្នុងចំណោមប្រទេសទាំង ៧២ គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៦៩៕