ចំណុច ២ យ៉ាងដែលអ្នកត្រូវមាន ដើម្បីកុំឲ្យគេបោកបានងាយៗពេក
មានមនុស្សជាច្រើន ត្រូវបានគេបោកប្រាស់ ដោយហេតុថាឆាប់ជឿជាក់លើគេខ្លាំងពេក ដោយមិនបានគិតគូរឲ្យបានច្បាស់សិន។ ខាងក្រោមនេះជាចំណុចពីរយ៉ាងដែលអ្នកត្រូវមាន ប្រសិនបើមិនចង់ក្លាយជាមនុស្សដែលត្រូវបានគេបោកងាយៗ៖
១) ស្ដាប់លើហេតុផល
ហេតុផលគឺជារឿងដ៏សំខាន់មួយ ដែលអ្នកត្រូវផ្ដោតលើ មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ព្រោះបើមិនចេះស្ដាប់ហេតុផល និង មិនចេះថ្លឹងថ្លែងឲ្យបានច្បាស់ទេ នោះអ្នកនឹងងាយត្រូវបានគេបោកខ្លាំងណាស់។ កុំជឿនរណាម្នាក់ ដោយមិនបានគិតពិចារណាឲ្យសោះ បើមិនដូច្នោះទេ អ្នកនឹងស្ដាយក្រោយមិនខាន។
២) ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ
ដើម្បីឲ្យសមត្ថភាពក្នុងការសម្រេចចិត្តរបស់អ្នក ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់នោះ អ្នកត្រូវតែប្រមូលព័ត៌មានឲ្យបានច្រើន និង គ្រប់ជ្រុងជ្រោយ។ ពេលខ្លះរឿងរ៉ាវមិនដូចការគិតរបស់អ្នកឡើយ ប្រសិនបើអ្នកមិនព្យាយាមពិនិត្យ និង គិតឲ្យបានគ្រប់ជ្រុងជ្រោយ ដែលធ្វើឲ្យអ្នកងាយនឹងត្រូវបានគេបោក៕
ដោយ៖ រតនា វិចិត្រ