​​​​អ្នក​ប្រាជ្ញ​ ​ឡៅ សឺ​៖ ​«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»​



«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»។ ​នេះ​ជា​សម្ដី​របស់​អ្នក​ប្រាជ្ញ​ចិន​ ​លោក​​ ​ឡៅ សឺ ដែល​​ក្នុង​​ន័យ​នេះ​​លោក​ចង់​ផ្ដល់​តម្លៃ​ខ្លាំង​​លើ​ភាព​ជឿជាក់​រវាង​​គ្នា​នឹង​​គ្នា​​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម​។

​​អ្នក​មិន​អាច​រស់នៅ​​យ៉ាង​​មាន​ក្ដី​សុខ​ ជា​មួយ​ដៃគូ​​​របស់​ខ្លួន​ដោយ​មួយ​ថ្ងៃ​ៗ​ចេះ​តែ​សង្ស័យ​​នេះ​សង្ស័យ​នោះ។ ​អ្នក​ក៏​មិន​អាច​​ធ្វើ​ការងារ​ក្រុម​យ៉ាង​ជោគជ័យ​នោះ​ដែរ​ ប្រសិន​បើ​​​​សមាជិក​និមួយៗ​ មិន​ជឿជាក់​គ្នា ​ហើយ​ក៏​មិន​ផ្ដល់​តម្លៃ​​លើ​​ការ​ជឿជាក់​នោះ​ដែរ​។

ជា​ទូទៅ​​មនុស្ស​ដែល​ពូកែ​សង្ស័យ​ និង​ ជឿជាក់​​លើ​អ្នកដទៃ​​នោះ ​គឺ​ពួកគេ​ព្យាយាម​​មើល​ទៅ​លើ​ចំណុច​ខ្មៅ​​​ជាជាង​​​មើល​ទៅ​លើ​ចំណុច​ពិសេស​​របស់​នរណា​ម្នាក់​ បើ​ទោះបី​ជា​ចំណុច​ខ្មៅ​​គឺ​​តូច​ក៏​ដោយ​ ប៉ុន្តែ​​ដោយសារ​តែ​គិត​រឿង​​នេះ​​អ៊ីចឹង​ហើយ​​ ទោះ​​មិន​ធំ​​ក៏​​ពាក់​កែវយឹត​​ ដើម្បី​​​​មើល​​ឲ្យ​​ឃើញ​ធំ​ដែរ​។

​ក្នុង​ន័យ​​នេះ​​ មិន​មែន​មាន​ន័យ​ថា ​​​យើង​ត្រូវ​តែ​ទុកចិត្ត​​ និង ជឿជាក់​​​ជ្រុល​ហួសហេតុ​​ ដោយ​មិន​ផ្ទៀងផ្ទាត់​​លើ​ព័ត៌មាន ​និង ហេតុផល​នោះ​ទេ​ ​ដើម្បី​ប្រាកដ​ថា ​​ការ​ផ្ដល់​ការ​ជឿជាក់​របស់​អ្នក​ទៅ​​លើ​នរណា​ម្នាក់​ នឹង​មិន​ធ្វើ​​ឲ្យ​អ្នក​ក្លាយ​ជា​ជនរងគ្រោះ​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​​​​​​​​​​​

X
5s