សហគ្រិនក្មេងៗ ដែលជោគជ័យបំផុត ទាំង៤នាក់នេះ កំពុងបង្ហាញថា«អាយុគឺគ្រាន់ជាតួលេខប៉ុណ្ណោះ»
ក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនគឺចាប់ផ្ដើមមានភាពក្លាហានសាកល្បងនិងបង្ហាញគំនិតរកស៊ីដ៏ជោគជ័យរបស់ពួកគេ។ ឲ្យតែអ្នកមានគំនិតហើយមហិច្ឆតាខ្ពស់ អ្នកមិនចាំបាច់គិតពីអាយុរបស់ខ្លួនឡើយ គឺអ្នកអាចជោគជ័យបានគ្រប់ពេលតែម្ដង។ ខាងក្រោមនេះជាឧទាហរណ៍ស្រាប់៖ ១) លោក Mark Zuckerberg (ស្ថាបនិក Facebook)
គាត់ជោគជ័យខ្លាំងហើយបានបង្កើតក្រុមហ៊ុននេះឡើង ក្នុងវ័យ១៩ឆ្នាំប៉ុណ្ណោះ។ ២ ឬ៣ឆ្នាំកន្លងទៅទៀត Facebook ក្លាយជាបណ្ដាញសង្គមមួយមានអ្នកប្រើប្រាស់ ច្រើនអនេក ហើយអាចផ្ដល់ប្រយោជន៍ច្រើនលើសលប់សម្រាប់មនុស្សជាតិ។ ទល់នឹងពេលនេះលោកមានទ្រព្យសម្បត្តិរហូតដល់ទៅ៦១,៧ ពាន់លានដុល្លាររួចទៅហើយ។
២) លោកMatthew Mullenweg (ស្ថាបនិកWordPress)
លោកបានបង្កើត គេហទំព័រWordPressឡើង ដើម្បីផ្ដល់ជាទំព័រមួយដល់មនុស្សគ្រប់គ្នាអាចសរសេរអ្វីដែលពួកគេចង់សរសេរ។ លោកបានចាកចេញពីសាកលវិទ្យាល័យ ហើយមានគំនិតដ៏វ័យឆ្លាតក្នុងការបង្កើតគេហទំព័រល្បីនេះឡើង។ ពេលនេះលោកមានទ្រព្យសម្បត្តិដល់ទៅ ៤០លានដុល្លារអាមេរិកហើយ។
៣) នាង Catherin Cook (ស្ថាបនិកMyYearBook.com)
ត្រឹមតែអាយុ១៥ឆ្នាំប៉ុណ្ណោះ នាងនិងបងប្រុសនាង មានគំនិតបង្កើតជា គេហទំព័រមួយ ដែលប្រមូលផ្ដុំដោយសៀវភៅ ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់អាន។ ពេលនេះនាងបានក្លាយជាសេដ្ឋីដ៏វ័យក្មេងម្នាក់បាត់ទៅហើយ។
៤) David Carp (ស្ថាបនិកTumblr)
អាយុ២១ឆ្នាំលោកបានបង្កើតបណ្ដាញសង្គម Tumblr នេះឡើង ទោះបី Tumblr ស្ថិតក្រោមការគ្រប់គ្រងរបស់Yahoo ក្ដី។ លោកទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Tumblr រហូតដល់ទៅ២០០លានដុល្លារទៅហើយ៕