ស្វែងយល់អំពីនីតិវិធីទូទាត់កម្រៃសេវាចុះបញ្ជីពាណិជ្ជកម្ម
កាលពីថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីនីតិវិធីទូទាត់កម្រៃសេវាចុះបញ្ជីពាណិជ្ជកម្ម ដែលខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងនោះ អនុញ្ញាតឱ្យ ម្ចាស់សហគ្រាស និង អភិបាលក្រុមហ៊ុន ធ្វើការទូទាត់រាល់កម្រៃសេវាលើការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជ កម្ម ការកែប្រែព័ត៌មានផ្សេងៗរបស់ក្រុមហ៊ុន និង ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ (Annual Declaration of Commercial Enterprise) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម តាមមធ្យោបាយពីរប្រភេទរួមមាន ការទូទាត់តាម ប្រព័ន្ធស្វ័យប្រវត្តកម្ម (Online) និង ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ (Offline)។
១. ការទូទាត់តាមប្រព័ន្ធស្វ័យប្រវត្តកម្ម (Online)
ចំពោះការទូទាត់តាមប្រព័ន្ធស្វ័យប្រវត្តកម្ម (Online)នេះ លោកអ្នកអាចធ្វើការទូទាត់បានតាម រយៈប្រព័ន្ធទូទាត់ប្រាក់ Online របស់ធនាគារ អេស៊ីលីដា (ACLEDA BANK)។
នីតិវិធីទូទាត់ Online នេះ តម្រូវឱ្យលោកអ្នកត្រូវមានគណនីធនាគារ អេស៊ីលីដា ដើម្បីទូទាត់ តាម Online ដោយមិនចាំបាច់មកកាន់នាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុនៅក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការផ្ទៀងផ្ទាត់នោះទេ។
២. ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ (Offline)
លោកអ្នកអាចធ្វើការទូទាត់ប្រាក់បានតាមលេខគណនីរបស់ក្រសួងពាណិជ្ជកម្មនៅធនាគារណា មួយដូចខាងក្រោម៖
• ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)
- KHR: 010-01-290-000094-0 - USD: 010-30-063-000937-8
• ធនាគារកាណាឌីយ៉ា (Canadia Bank)
- KHR: 001-000-333-88-22 - USD: 001-000-333-55-88
• ធនាគារ អេស៊ីលីដា (ACLEDA Bank)
- KHR: 0001-02-076702-27 - USD: 0001-02-076702-18
ដោយ៖ ប៉ុម ទូច