ចំណេះ​ដឹង​ខ្លី​ៗ៖ តើ​ប្រទេស​ណា​​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ប្រទេស​ពុក​រលួយ​ជាង​គេ​លើ​ពិភពលោក ? ​​



ប្រទេស​សូ​ម៉ា​លី ​(Somalia) ស៊ូដង់​ខាង​ត្បូង (South Sudan) កូរ៉េ​ខាង​ជើង (North Korea) ​និង​ស៊ីរី ​(Syria) សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ពុករលួយ​ជាង​គេ​​បំផុត​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​អង្គការ​តម្លាភាព​​អន្តរជាតិ (Transparency international) ។ ប្រទេស​សូ​ម៉ា​លី​​ជា​ប្រទេស​​ពុក​រលួយ​ជាង​គេ​បំផុត​លើ​ពិភពលោក ឯ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ជាប់​ចំណាត់​ថ្នាក់​​លេខ​២​ ហើយ​ប្រទេស​កូរ៉េ​ខាង​ជើង​​ជាប់​ចំណាត់​ថ្នាក់​ទី​៣​​។​​ ប្រទេស​ដែល​ពុក​រលួយ​ភាគ​ច្រើន​បិទ​បាំង​​ឬ​រារាំង​សិទ្ធិ​សេរីភាព គ្មាន​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ថយ​ចុះ​ជា​លំដាប់៕ ដោយ៖ អឹុង មុយយូ
X
5s