កម្រងទស្សនៈនយោបាយល្អៗ ពីអ្នកដឹកនាំ និង បុគ្គលល្បីៗក្នុងលោក
ថ្ងៃនេះ Bizkhmer សូមបង្ហាញនូវកម្រងទស្សនៈនយោបាយល្បីៗជាច្រើន របស់បណ្ដាអ្នកដឹកនាំ អ្នកនយោបាយនិង អ្នកនិពន្ធជាច្រើន។ គំនិតទាំងនេះអាចនឹងមានប្រយោជន៍ច្រើនចំពោះការគិតរបស់លោកអ្នក៖
១) «ប្រជាធិបតេយ្យមិនអាចជោគជ័យបានឡើយ លុះត្រាតែ អ្នកដែលបង្ហាញអំពីជម្រើស (ជ្រើសរើសអ្នកដឹកនាំ) នោះ រៀបចំខ្លួនយ៉ាងល្អក្នុងការជ្រើសរើសមនុស្សយ៉ាងឆ្លាតវៃ។ ការអប់រំ គឺជាគន្លឹះសំខាន់ដើម្បីធានាអំពីការអនុវត្តប្រជាធិបតេយ្យយ៉ាងត្រឹមត្រូវ»។ ដោយ លោក ― Franklin D. Roosevelt ប្រធានាធិបតីទី៣២របស់អាមេរិក។
២) «រដ្ឋដែលមានស្ថិរភាព គឺជារដ្ឋដែលមនុស្សគ្រប់គ្នាក្នុងសង្គម មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»។ ដោយ― Aristotle អ្នកប្រាជ្ញរបស់ក្រិក
៣) «មនុស្សធម្មតា មិនចង់បានសេរីភាពនោះទេ។ ពួកគេចង់បានសុវត្ថិភាពប៉ុណ្ណោះ»។ដោយ ― H.L. Mencken អតីតអ្នកសារព័ត៌មានដ៏ល្បីរបស់អាមេរិក។
៤) «ច្បាប់ជាច្រើនបានធ្វើឲ្យមានមនុស្សអាក្រក់កាន់តែច្រើនឡើង ដោយសារតែមនុស្សអាក្រក់អាចបង្កើតច្បាប់បានកាន់តែច្រើន»។ ដោយលោក ― Walter Savage Landor អតីតអ្នកនិពន្ធរបស់អង់គ្លេស។
៥) «អ្នកនយោបាយដូចគ្នាសឹងតែទាំងអស់។ ពួកគេអាចសន្យាសាងសង់ស្ពាន ទោះបីជាទីនោះគ្មានទន្លេក៏ដោយ»។ ដោយ លោក ― Nikita Khrushchev អតីតអ្នកនយោបាយជាន់ខ្ពស់ក្នុងជួរបក្សកុម្មុយនិស្តរបស់សហភាពសូវៀត។
៦) «ការពិតមួយមិនអាច កំណត់តាមរយៈសំឡេងឆ្នោតគាំទ្រភាគច្រើននោះឡើយ»។ ដោយលោក ―Doug Gwyn អ្នកនិពន្ធ៕
ប្រភព៖ http://www.goodreads.com, www.brainyquote.com, & http://www.quakerquaker.org