​ចំណេះដឹង​ខ្លីៗ​៖ តើ​អ្នក​ដឹង​ទេ​ថា​​ ​​ក្នុង​មួយ​ឆ្នាំ​ៗ​ ​មនុស្ស​​ប៉ុន្មាន​នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​​នៅ​លើ​លោក​នេះ​?​



​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​​​​​ឲ្យ​ដឹង​ថា ​មាន​​មនុស្ស​​ប្រហែល​១​លាន​នាក់​​នៅ​លើ​ពិភពលោក​​នេះ​​​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​​ ដោយសារ​ការ​សម្លាប់​ខ្លួន​​ ឬ ​​គេ​អាច​និយាយ​​បាន​ថា ​​រៀងរាល់​៤០​វិនាទី​ម្តង​ គឺ​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ការ​សម្លាប់​ខ្លួន​។

​បើ​តាម​របាយការណ៍​របស់​អង្គការ​ខាង​លើ​នេះ ​ការ​សម្លាប់​ខ្លួន​ភាគច្រើន​កើត​ឡើង​នៅ​​ប្រទេស​​​​​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច​​យ៉ាប់យ៉ឺន ​ដែល​ធ្វើ​​ឲ្យ​ប្រជាជន​មាន​សម្ពាធ​ច្រើន​ ដូច្នេះ​​ពូក​គេ​សម្រេច​ចិត្ត​យក​ការ​សម្លាប់​ខ្លួន​ដើម្បី​បញ្ចប់​បញ្ហា​។ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​​ក៏​បាន​​​ប៉ាន់ស្មាន​ថា ​​​នៅ ឆ្នាំ​២០២០​ នឹង​មាន​អត្រា​នៃ​ការ​សម្លាប់​ខ្លួន​កាន់​តែ​ច្រើន​ ​ពោល​គឺ​​ នៅ​រៀងរាល់​២០​វិនាទី​ម្តង​ នឹង​មាន​មនុស្ស​​ម្នាក់​សម្លាប់​ខ្លួន​៕ ​​​

X
5s