ច្បាប់​មាស​សម្រាប់​ធ្វើ​ជំនួញ​​ទាំង​ ៥​យ៉ាង​ ​​​​ដែល​អ្នក​មិន​ត្រូវ​ភ្លេច​​​ដើម្បី​​រកស៊ី​​​​ឲ្យ​ជោគជ័យ​



ពេល​អ្នក​ចាប់​ផ្ដើម​បង្កើត​អាជីវកម្ម​ណា​មួយ ដើរ​តាម​ច្បាប់​ដ៏​ល្អ​នឹង​អាច​ដឹក​នាំ​ទៅ​រក​ភាព​ជោគជ័យ​បាន​។ បើ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​សម្រាប់​ការ​រកស៊ី​ខ្លួន​ទេ អ្នក​​នឹង​នៅ​ជាមួយ​អាជីវកម្ម​ហ្នឹង​​មិន​បាន​យូរ​ទេ។ ខាង​ក្រោម​នេះ​គឺ​សុទ្ធ​តែ​ជា​ច្បាប់​​មាស​ដែល​អ្នក​គួរ​ដឹង​៖

១) កំណត់​គោលដៅ​ដែល​អ្នក​ចង់​ទៅ​

កំណត់​ផ្លូវ​​និង​គោលដៅ​ដែល​អ្នក​ចង់​ទៅ​ បន្ទាប់​មក​ពិនិត្យ​មើល​វា​ឡើង​វិញ ថា​តើ​អ្នក​គួរ​ចាប់​ផ្ដើម​អ្វី​មុន​គេ​។

២) ត្រូវ​ចេះ​ថែរក្សា​មនុស្ស​របស់​អ្នក​

បុគ្គលិក​គឺ​ជា​ទ្រព្យ​សម្បត្តិ​​ដ៏​មហិមា​មួយ​សម្រាប់​អ្នក​​។ ពួក​គេ​ជា​ស្ពាន​សម្រាប់​ដឹកនាំ​នាំ​អាជីវកម្ម​​អ្នក​ទៅ​កាន់​​ចុង​កំពូល​គេ។ បើ​ថែរក្សា​បុគ្គលិក​​បាន​ល្អ ពួក​គេ​​​នឹង​មក​ថែរក្សា​អ្នក​វិញ​ដូច​គ្នា។

៣) បំណង​ចង់​ធ្វើ​ការងារ​ឲ្យ​ល្អ​

ង្កើត​ក្រុមហ៊ុន​មួយ​ដ៏​ល្អ បង្កើត​ផលិតផល​គួរ​ឲ្យ​ទាក់ទាញ ហើយ​ផ្ដល់​​សេវាកម្ម​ដ៏​​ល្អឥតខ្ចោះ ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អ្នក​ដើរ​ទៅ​មុខ​បាន​ល្អ គ្មាន​អ្នក​ប្រជែង​។ អ្នក​គួរ​តែ​ជំរុញ​ទឹកចិត្ត​ឲ្យ​បុគ្គលិក​ទាំង​អស់ ឲ្យ​បញ្ចេញ​យោបល់​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​គំនិត​ល្អ នាំ​មក​ការ​ផ្លាស់​ល្អ​ដែរ។​

៤) កុំ​ចុះចាញ់​

វា​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​​​ជោគជ័យ​និង​មនុស្ស បរាជ័យ​។​ ក្នុង​នាម​ជា​សហគ្រិន​ ម្នាក់ អ្នក​មិន​គួរ​មាន​ទម្លាប់​ចុះចាញ់​នោះ​ទេ​ ​ មិន​ថា​ស្ថិត​​ក្នុង​កាលៈទេសៈ​លំបាក​ម្ដេច​ក្ដី​នោះ។ ឲ្យ​តែ​ខិត​ខំ​ ភ្នក​នឹង​ជោគជ័យ​ទោះ​បី​មិន​មែន​ពេល​នេះ ​តែ​ក៏​មាន​​ថ្ងៃ​មុខ​បន្ដិច​ដែរ។

៥) ត្រូវ​ប្ដេជ្ញា​​ចិត្ត​ ហើយ​ដាក់​ចិត្ត​ធ្វើ​តែ​វា​ទៅ​បាន​ហើយ​

ពេល​ដែល​អ្នក​កំពុង​តែ​សម្រេច​ចិត្ត​ជ្រើសរើស​អ្វី​មួយ ​ត្រូវ​ប្ដេជ្ញា ហើយ​ដើរ​តាម​វា​ឲ្យ​ទាល់​តែ​បាន​។ បើ​សិន​ជា​រឿង​ល្អ​វា​មិន​ដើរ​សម្រាប់​​អ្នក​ អ្នក​អាច​ជ្រើសរើស​ផ្លូវ​ថ្មី​ហើយ​សម្រេច​ចិត្ត​ម្ដង​ទៀត ក៏​បាន​ តែ​ត្រូវ​​ប្រាកដ​ថា​ជម្រើស​ថ្មី​គឺ​មិន​អាច​ប្ដូរ​ទៀត​ទេ៕  

X
5s