សម្រង់គតិបែបចិត្តសាស្ត្រទាំង ៨ឃ្លា ពីអ្នកប្រាជ្ញល្បីៗក្នុងលោក
ថ្ងៃនេះ គេហទំព័រBizkhmer របស់យើង សូមនាំមកជូននូវ សម្រង់គតិបែបចិត្តសាស្ត្រពីបណ្ដាអ្នកប្រាជ្ញ និង បុគ្គលល្បីៗក្នុងលោក ដើម្បីជាប្រយោជន៍ក្នុងការគិត និង ត្រិះរិះពិចារណា។ យើងសង្ឃឹមថា វាអាចរួមចំណែកក្នុងការពង្រឹងដល់ការការគិតរបស់លោកអ្នកបាន។
១) «ខួរក្បាលរបស់អ្នក ធំទូលាយជាងមេឃទៅទៀត»។ ដោយ Emily Dickinson (១៨៣០-១៨៨៦) អតីតអ្នកនិពន្ធអត្ថបទកំណាព្យដ៏ល្បីរបស់អាមេរិក។
២) «ក្នុងលោកនេះគ្មានរឿងល្អ ឬអាក្រក់អ្វីនោះទេ ប៉ុន្តែការគិតរបស់យើងទេដែលបែងចែកវា»។ ដោយ William Shakespeare អតីតអ្នកនិពន្ធដ៏ល្បីរបស់អង់គ្លេស។
៣) «យើងត្រូវតែរៀនរស់នៅជាមួយគ្នា ឲ្យដូចជាបងប្អូនអ៊ីចឹង បើមិនដូច្នេះទេយើងនឹងកាប់សម្លាប់គ្នាប្រៀបដូចជាឆ្កួត»។ ដោយ Martin Luther King Jr. អតីតសកម្មជនទាមទារសិទ្ធិជនជាតិស្បែកនៅអាមេរិក។
៤) «ក្ដីស្រលាញ់ និង ការងារ គឺវាសំខាន់សម្រាប់មនុស្ស ប្រៀបបាននឹង ទឹក និង ពន្លឺព្រះអាទិត្យដែលចាំបាច់សម្រាប់រុក្ខជាតិអ៊ីចឹង»។ ដោយលោក Jonathan Haidt អ្នកជំនាញផ្នែកចិត្តសាស្ត្ររបស់អាមេរិក។
៥) «យើងទាំងអស់សុទ្ធតែត្រូវស្លាប់។ គោលដៅជីវិត គឺមិនមែនដើម្បីអាចរស់បានរហូតនោះទេ ប៉ុន្តែគឺជាការបង្កើតអ្វីមួយ ដែលមានប្រយោជន៍និងមានជីវិតយូរអង្វែងក្រោយពេលយើងស្លាប់»។ ដោយ Chuck Palahniuk អ្នកនិពន្ធប្រលោមលោករបស់អាមេរិក។
៦) «ភាពស្មោះត្រង់ពេញលេញចំពោះខ្លួនឯង គឺជាលំហាត់ប្រាណដ៏ល្អមួយ»។ ដោយ Sigmund Freud បិតាចិត្តវិទូ។
៧) «ត្រូវរីករាយជាមួយអ្វីដែលអ្នកមាន។ រីករាយជាមួយអ្វីដែលកើតឡើង។ នៅពេលដែលអ្នកយល់ និង ដឹងថា វាគ្មានអ្វីខ្វះខាតទេ នោះពិភពលោកទាំងមូលនឹងជារបស់អ្នក»។ ដោយ ឡៅ សឺ អ្នកប្រាជ្ញរបស់ចិន។
៨) «បង្រួមពាក្យថា «អញ»ឲ្យតូច នោះអ្នកនឹងអាចធ្វើអ្វីដែលរីករាយបាន»។ ដោយ Gretchen Rubin អ្នកនិពន្ធអាមេរិក៕
ប្រភព៖ http://happyproject.in, www.psychologytoday.com, & positivepsychologyprogram.com