​តើ​អ្វី​ជា​វិប្បដិសារី​ធំ​បំផុត​របស់​​លោក​ ចេក​ ម៉ា ​ក្នុង​នាម​ជា​​មហាសេដ្ឋី​​មាន​​​ទ្រព្យ​រហូត​ដល់​ជាង​​៣០​ពាន់​លាន​​ដុល្លារ​?​



លោក​ចេក ម៉ា ​​ជា​មហាសេដ្ឋី​​​កំពូល​របស់​ចិន​ ​និង ជា​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Alibaba ​​​ហើយ​បច្ចុប្បន្ន​នេះ​គឺ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ ​៣១​,៤​​ពាន​លាន​ដុល្លារ​អាមេរិក​។​

​​ថ្វី​បើ​បាន​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ក្នុង​លោក​ក្ដី​ តែ​លោក​នៅ​តែ​​មាន​វិប្បដិសារី​ដ៏​ធំ​ក្នុង​ជីវិត​ ​នោះ​គឺ​ការ​បង្កើត​​ក្រុមហ៊ុន​​យក្ស Alibaba​នេះ​តែ​ម្ដង​។ ​ហេតុ​អ្វី​​បាន​ជា​​ ក្លាយ​ជា​មនុស្ស​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​ក្រុមហ៊ុន​នេះ ​តែ​​បែរ​ជា​មាន​​ការ​សោកស្ដាយ​ព្រោះ​វា​​ទៅ​វិញ​?

«​​​កំហុស​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ គឺ​ការ​បង្កើត​ក្រុមហ៊ុន Alibaba​។ ខ្ញុំ​មិន​ដែល​គិត​​ថា ការ​បង្កើត​ក្រុមហ៊ុន​នេះ​​​អាច​ផ្លាស់ប្ដូរ​​ពិភពលោក​បាន​នោះ​ទេ​។ ខ្ញុំ​​កាល​នោះ​គ្រាន់​តែ​ព្យាយាម​បង្កើត​ក្រុមហ៊ុន​តូច​មួយ​ប៉ុណ្ណោះ​​ ​តែ​វា​បាន​រីក​ធំ​ឡើង​ ​ហើយ​វា​ធ្វើឲ្យ​ខ្ញុំ​មាន​ការ​ទទួលខុស​ត្រូវ​​ដ៏​សែន​ធំ​ ​និង បញ្ហា​ជាច្រើន​បាន​កើត​ឡើង​​»។ នេះ​ជា​សម្ដី​​របស់​​លោក​ចេក ម៉ា​ ​ក្នុង​​កម្មវិធី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ កាល​ពី​ឆ្នាំ​២០១៦។ ​​​​​​​​​​

ក្នុង​ន័យ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​​ថា ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​យក្ស​មួយ​នេះ ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​លោក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដែល​ពេល​ខ្លះ​​​លោក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​លើសលប់​ទៅ​​លើ​វា​​ ជាជាង​​​ផ្ដល់​ភាព​កក់ក្ដៅ​​ដល់​គ្រួសារ​ ​​ ដែល​ធ្វើ​​ឲ្យ​ជីវិត​ផ្ទាល់​​ ហាក់​ដូច​ជា​គ្មាន​​ភាព​រីករាយ​​នោះ​ឡើយ​។

​​​មហាសេដ្ឋី​រូប​នេះ​ បាន​​លើក​ឡើង​ថា បើ​សិន​ជា​មាន​ជាតិ​ក្រោយ​មែន​ លោក​មិន​ចង់​ធ្វើ​ជា​អ្នក​ជំនួញ​​ ជា​ពិសេស​អ្នក​ជំនួញ​ដ៏​ធំ​បែប​នេះ​ឡើយ​ ព្រោះ ​រវល់​ណាស់​ ហត់​ណាស់​ ​ហើយ​គ្មាន​ពេល​​ក្នុង​ការ​រីករាយ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​នោះ​​ឡើយ​។ ​សូម​បញ្ជាក់​ថា ​មុន​ពេល​បើក​ក្រុមហ៊ុន​នេះ ​លោក​​ ចេក​ ម៉ា​ធ្វើ​ធ្វើ​ជា​គ្រូ​បង្រៀន​អង់គ្លេស​ម្នាក់​ ​ក្នុង​ទសវត្ស​ឆ្នាំ​៩០​ ​​ហើយ​​ទោះបី​ជា​ទទួល​បាន​ប្រាក់ខែ​តិច​មែន តែ​​លោក​ពិត​ជា​រីករាយ​ក្នុង​ជីវិត​ខ្លាំង​ណាស់​៕

ដោយ​៖ រតនា​ ​វិចិត្រ​

X
5s