គតិដ៏ខ្ពង់ខ្ពស់ទាំង៦ឃ្លាពីលោក Niccolò Machiavelli ជាអ្នកនិពន្ធសៀវភៅ«The Prince» ដែលមានឥទ្ធិពលបំផុតក្នុងវិស័យនយោបាយ
លោក Niccolò Machiavelli ត្រូវបានគេប្រសិទ្ធិនាមថា បិតាវិទ្យាសាស្ត្រនយោបាយសម័យទំនើបជនជាតិអ៊ីតាលី ហើយលោកបាននិពន្ធសៀវភៅដ៏ល្បីល្បាញមួយឈ្មោះថា «The Prince» ដែលសៀវភៅនេះមានទ្រឹស្ដី និង ការការសម្រេចចិត្តទាក់ទងនឹងវិស័យនយោបាយជាច្រើន។ ខាងក្រោមនេះជាសម្រង់សម្តីសំខាន់ៗរបស់លោក៖
១) «សុខចិត្តឲ្យគេខ្លាច ជាជាងឲ្យគេស្រលាញ់ ប្រសិនបើយើងមិនអាចធ្វើបានទាំងពីរក្នុងពេលតែមួយ»។
២) «វិធីសាស្ត្រដំបូងក្នុងការវាយតម្លៃអំពីប្រាជ្ញារបស់អ្នកដឹកនាំម្នាក់ គឺយើងត្រូវសម្លឹងមើលកូនចៅនៅជុំវិញខ្លួន»។
៣) «បើអ្នកមានការតាំងចិត្តដ៏មហិមានោះ ទោះជួបការលំបាកប៉ុណ្ណាក៏គ្មានបញ្ហាដែរ»។
៤) «តួនាទីមិនអាចធ្វើឲ្យមនុស្សមានកិត្តិយសនោះទេ តែលុះត្រាតែមនុស្សនោះផ្តល់តម្លៃដល់តួនាទីនោះ»។
៥) «ជាទូទៅ មនុស្សមិនទុកចិត្តរបស់ថ្មី ដែលពួកគេមិនទាន់មានពិសោធន៍ ឬ ឆ្លងកាត់នោះឡើយ»។
៦) «មហិច្ឆតារបស់មនុស្សវិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត។ ដំបូង ពួកគេព្យាយាមការពារខ្លួនឯងពីការវាយប្រហាររបស់អ្នកដទៃ ក្រោយមកទៀតពួកគេចាប់ផ្ដើមវាយប្រហារអ្នកដទៃម្ដង»។
ប្រភព៖ www.forbes.com & quotes.thefamouspeople.com