បើមានក្ដីសុបិនចង់ក្លាយជាអ្នករកស៊ីដ៏ពូកែមែន ត្រូវចងចាំ និង ត្រៀមខ្លួនជាមួយចំណុចទាំងនេះ
បើអ្នកមិនចេះបង្កើតក្ដីស្រមៃរបស់ខ្លួនឯងទេ នោះអ្នកដទៃ នឹងជួលអ្នកទៅបង្កើតក្ដីស្រមៃឲ្យគេ។ ដូចនេះ តើហេតុអ្វីអ្នកចាំបាច់ខ្លាច ដោយគ្រាន់តែធ្វើឲ្យក្ដីស្រមៃចង់ក្លាយជាសហគ្រិនម្នាក់ ឲ្យជោគជ័យនោះ? នេះជាចំណុចដែលអ្នកគួរចងចាំទុក៖
១ ) គួរមានសមត្ថភាពបញ្ឈប់អ្វីដែលគេកំពុងតែនិយម៖ ការធ្វើជំនួញដ៏ល្អមួយគឺពេលអ្នកអាចកែប្រែ អ្វីដែលកំពុងតែពេញ និយម ហើយងាកមកប្រើប្រាស់អ្វីដែលអ្នកផ្ដល់ឲ្យវិញ។ អ្វីដែលកំពុងពេញ និយមម្សិលមិញ វាអាចនឹងគួរឲ្យធុញសម្រាប់ថ្ងៃនេះវិញ។ ជាមួយនឹងទីផ្សារដ៏សែនលំបាក អ្នកត្រូវតែមានសមត្ថភាពក្នុងការកែប្រែអ្វីដែលគេកំពុងនិយម ឲ្យមកប្រើប្រាស់របស់អ្នកវិញ។
២)ពូកែ រៀបចំ ផ្នែកហិរញ្ញវត្ថុ៖ ពេលអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ដំណើរការរកស៊ីហើយ គឺវាសំខាន់ណាស់ដែលអ្នកគួរចេះរៀបចំផ្នែកហិរញ្ញវត្ថុឲ្យត្រឹមត្រូវ។ បើអ្នកខ្វះខាតសមត្ថភាពក្នុងការរៀបចំលុយហើយ ការរកស៊ីគឺហាក់ដូចជាច្របូកច្របល់និងរញ៉េរញ៉ៃសម្រាប់អ្នកតែម្ដង។
៣) មានការទាក់ទងគ្នាល្អ៖ ផ្នែកមួយដ៏សំខាន់ គឺសហគ្រិនទាំងឡាយគួរតែមានជំនាញទាក់ទងអ្នកដទៃ ជាពិសេសគឺអ្នករកស៊ីដូចគ្នាតែម្ដង។ ដោយការទាក់ទងនេះនឹងផ្ដល់មកវិញដល់អ្នកដូចជា គំនិតអាជីវកម្មថ្មីៗ មានចំណងមិត្តភាពរឹងមាំជាមួយគ្នា រៀន សូត្រពីគ្នាផងដែរ។
៤) មានជំនាញដឹកនាំក្រុម៖ ភាពជាអ្នកដឹកនាំនេះគឺជាជំនាញមួយដែលសហគ្រិនទាំងអស់គួរតែមានជាចាំបាច់ ព្រោះថាបើគ្មានសមត្ថភាពដឹកនាំក្រុមទេ ប្រាកដជាគ្មានអ្នកណាអាចនាំអ្នកទៅជោគជ័យបានទេ។
៥) មានសមត្ថភាព ប្រឈមមុខនឹងភាពបរាជ័យបាន៖ លើលោកនេះគឺគ្មានអ្នកណាល្អឥតខ្ចោះបានទេ ហេតុនេះបើជួបការបរាជ័យ អ្នកត្រូវរៀនពីវា។ ការរកស៊ីក៏ដូចគ្នាគឺអ្នកត្រូវតែហ៊ានប្រថុយនឹងគ្រោះថ្នាក់ ហើយត្រូវប្រឈមមុខនឹងវាដោយមិនចាំបាច់ខ្លាចការបរាជ័យនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mensxp