Ronaldo ប្រឈមជាប់គុកយ៉ាងតិច៥ឆ្នាំ រឿងគេចពន្ធ
Cristiano Ronaldo កំពូលខ្សែបម្រើប្រយុទ្ធក្រុម Real Madrid កំពុងប្រឈមមុខ នឹងជាប់ពន្ធនាគារយ៉ាងតិច រយៈពេល៥ឆ្នាំ ដោយសាររឿងគេចពន្ធ ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ នៅប្រទេសអេស្ប៉ាញ។
បើតាមសារព័ត៌មាន ESPN បានឲ្យដឹងថា ព្រះរាជអាជ្ញាអេស្ប៉ាញ កំពុងស៊ើបអង្កេត Super Star របស់ក្រុម Real Madrid រូបនេះ រហូតដល់ចុងខែមិថុនា ទើបសម្រេចជាផ្លួវការ។ ប្រភពដដែល បានបញ្ជាក់ថា Ronaldo បានប្រព្រឹត្តិខុសច្បាស់ ខណៈដែលមន្ត្រីពន្ធដារ ទាមទារឲ្យកីឡាកររូបនេះ ទទួលទោសក្នុងពន្ធនាគារ យ៉ាងតិច៥ឆ្នាំ។
កាលពីខែធ្នូកន្លងទៅ មានការបែកធ្លាយឯកសារខ្លះថា Ronaldo វ័យ៣២ឆ្នាំ និងអ្នកចាត់ការ Jose Mourinho របស់ក្លឹប Manchester United បានគេចពន្ធយ៉ាងច្រើន ដោយពួកគេបានយកលុយទាំងនោះផ្ទេរទៅ British Virgin Islands។ នេះបើតាម BBC News។ ព័ត៌មានលម្អិតសូមអាន sportrefresh...