​នាយក​ប្រតិបត្តិ​ Google៖ ​​ក្រុមហ៊ុន​វៀតណាម​​នឹង​ជោគជ័យ​​លក្ខណៈ​​សកល​​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ Google ​លោក​ Sundar Pichai ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​​ដោយ​ផ្ដល់​​​ក្ដី​សង្ឃឹម​ទៅ​ដល់​ក្រុមហ៊ុន​ដែល​ទើប​នឹង​បង្កើត​​ថ្មី​ៗ​ថា​ក្រុមហ៊ុន​ទាំង​នោះ​នឹង​​ទទួល​បាន​ជោគជ័យ​​​លក្ខណៈ​សកល។

​​ថ្លែង​​ទៅ​កាន់​​មនុស្ស​ប្រមាណ​ ២០០​នាក់​នៅ​ក្នុង​ហាង​​កាហ្វេ​មួយ​កន្លែង​នៅ​ទីក្រុង​ហាណូយ​​កាល​ពី​ថ្ងៃ​អង្គារ​ កន្លង​ទៅ​ លោក​ Pichai ​បាន​ឱ្យ​ដឹង​ថា​ លោក​​មើល​មិន​ឃើញ​ហេតុផល​ណា​មួយ​​ដែល​​ប្រទេស​វៀតណាម​មិន​​អាច​ជោគជ័យ​​លក្ខណៈ​​នោះ​ទេ ​​​បើ​មើល​ទៅ​លើ​ទំហំ​ទីផ្សារ​ក្នុង​ស្រុក​ ការ​ប្រើ​ប្រាស់​​អ៊ីនធឺណិត​ដ៏​ច្រើន​លើស​លប់​ និង​​វប្បធម៌​នៃ​ការ​រក​ស៊ី​ដ៏​រឹង​មាំ។ ​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​ ៖«​ខ្ញុំ​គិត​ថា​ ​វា​​ជា​បញ្ហា​ពេល​វេលា​ប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​គិត​ថា​ ​​​មនុស្ស​ជា​ច្រើន​នាក់​​កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នោះ​ទៅ​ហើយ»។

​នាយក​ប្រតិបត្តិ​រូប​នេះ​ ​ថែម​ទាំង​បាន​ថ្លែង​​បន្ត​ថា​ ​ប្រជាជន​វៀតណាម​គួរ​រៀនសូត្រ​​បទ​​ពិសោធន៍​ពី​​អ្នក​រក​ស៊ី​នៅ​ប្រទេស​ឥណ្ឌា​ ដែល​​បាន​ចាប់​ផ្ដើម​ពី​ការ​ផ្ដោត​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ ហើយ​​នៅ​ពេល​ដែល​ពួក​គេ​មាន​កម្លាំង​គ្រប់គ្រាន់​ ​ពួក​គេ​ចាប់​ផ្ដើម​លោត​ទៅ​ទីផ្សារ​ខាង​ក្រៅ៕ ដោយ៖ រតនៈ​វិភូ ​ប្រភព៖​ inc.com

X
5s