តើអ្វីទៅជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ (Utility Model)?
វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារម៉ូដែលមាន អត្ថប្រយោជន៍។ ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្ម (ការបង្កើតថ្មី) ណាមួយដែលថ្មី និង អាចយក ទៅអនុវត្តបានក្នុង វិស័យឧស្សាហកម្ម និងដែលអាចជាផលិតផល ឬដំណើរការផលិតកម្ម ឬដែលអាច ទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។ វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ មានសុពលភាពរយៈពេល ៧ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ សុំចុះបញ្ជីស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ។ ដោយ៖ ប៉ុម ទូច