លោក Thomas Jefferson៖ « សំណាងរបស់ខ្ញុំ កើតចេញពីការខិតខំប្រឹងប្រែង»
«ខ្ញុំមើលឃើញថា កាលណាប្រឹងប្រែងកាន់តែខ្លាំង ខ្ញុំជួបសំណាងកាន់តែច្រើន» ។ នេះជាពំនោលរបស់លោក Thomas Jefferson ដែលជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក ដែលក្នុងន័យនេះ លោកចង់បញ្ជាក់ថា សំណាងមិនមែនកើតឡើងដោយខ្លួនឯងនោះទេ ពោលគឺទាល់តែយើងជាអ្នកបង្កើតវា តាមរយៈការខិតខំប្រឹងប្រែង។
Powered by BizKhmer Digital Media!
មនុស្សជាច្រើនយល់ឃើញថា សំណាងគឺជា អ្វីៗដែលកើតឡើងខ្លួនវា អ៊ីចឹងហើយបានជាមនុស្សមួយចំនួន ដេកចាំព្រេងសំណាងដោយមិនគិតខិតខំអ្វីឡើយ ហើយអ្នកខ្លះទៀត តែងបន្ទោសថា ខ្លួនមិនសូវមានសំណាង ដូច្នេះហើយបានជាខ្លួនមិនស្គាល់ពាក្យថា ជោគជ័យអ្វីខ្លាំងដូចគេ។ ប៉ុន្តែសម្រាប់លោក Thomas Jefferson ពាក្យថាសំណាងនេះ គឺអាចកើតឡើងបាន ដោយសារតែការខិតខំរបស់មនុស្សម្នាក់ៗ។ មានន័យថា នៅពេលដែលមនុស្សខិតខំប្រឹងប្រែងធ្វើការកាន់តែខ្លាំង នោះពួកគេនឹងជួបឱកាសល្អៗកាន់តែច្រើន ដែលនាំឲ្យអ្វីដែលពួកគេចង់បាននោះសម្រេចតាមបំណង។ ដោយសារបែបនេះហើយ ទើបយើងជោគជ័យ ។ ដូច្នេះហើយ បើចង់ក្លាយជាមនុស្សដែលមានសំណាង ឬ ជួបសំណាងល្អច្រើន គឺដាច់ខាតត្រូវធ្វើជាមនុស្សដែលខិតខំប្រឹងប្រែងបំពេញការងារ មិនមែនដេកខ្ជិល ឬ ទៅធ្វើការឲ្យតែដល់ម៉ោងនោះទេ៕
ដោយ៖ រតនា វិចិត្រ