ដង្កៀបសក់ទំនើប Ontenna Hair Clip នឹងធ្វើឱ្យមនុស្សថ្លង់អាចមានអារម្មណ៍ស្ដាប់ឮវិញក្នុងពេលអនាគត (Video)
អរគុណដល់បច្ចេកវិទ្យាថ្មីនៅលើឧបករណ៍ Ontenna ដែលជាគំរូដង្កៀបសក់ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ដង្កៀបសក់នេះប្រើប្រាស់ Arduino platform ដែលអាចបង្កើតលំញ័រ និងត្រូវបានអភិវឌ្ឍចេញជាគំរូបឋម (prototype) ដែលគេមានគម្រោង សង្ឃឹមនឹងអាចជួយអ្នកជំងឺថ្លង់ត្រចៀក ឱ្យមានអារម្មណ៍ស្ដាប់ឮសំឡេងវិញនៅថ្ងៃណាមួយ។
សូមទស្សនាវីដេអូខាងក្រោម ដែលជាការធ្វើបទបង្ហាញអំពីមុខងារដង្កៀបសក់ទំនើបនេះ ហើយវានឹងអាចជួយមនុស្សដែលមានបញ្ហាលើសោតវិញ្ញាណបាន។ ក្រុមហ៊ុនផលិត hardware របស់អាមេរិក Adafruit បានពន្យល់លំអិតទៅលើ ដង្កៀបសក់លំញ័រមានការច្នៃប្រឌិតខ្ពស់នេះ ថាវាត្រូវបានបង្ហាញចេញកាលពីឆ្នាំមុន ហើយបានចាប់ផ្ដើមគម្រោងស្រាវជ្រាវរបស់សាកលវិទ្យាល័យមួយ និងឌីហ្សាញដោយក្រុមហ៊ុន Tatuya Honda។
https://youtu.be/cQeSGiJ2Q8U
មានការបង្កប់មុខងារជីវមាត្រ នៅក្នុងដង្កៀបសក់ទំនើបនេះ ដែលធ្វើឱ្យមានការបង្កើតលំញ័រនៅលើសក់បាន គឺដូចច្រើនទៅនឹងពុកមាត់នៅលើសត្វឆ្មាអីចឹង។ បច្ចុប្បន្នម៉ូដែលនេះ អាចបង្កើនលំញ័រពឹងផ្អែកលើចន្លោះពេលនៃសំឡេង តែសង្ឃឹមថា នឹងត្រូវអភិវឌ្ឍឱ្យក្លាយទៅជាផលិតផលដែលមានមុខងារល្អជាងនេះនៅពេលខាងមុខ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Adafruit