ចំណេះដឹងខ្លីៗ៖ សម្រាប់អ្នកចូលចិត្តកាហ្វេ មានដឹងទេថា ប្រទេសណាចូលចិត្តញុំាកាហ្វេច្រើនជាងគេក្នុងលោក?
ប្រទេសហ្វាំងឡង់ បានឈរនៅលើកំពូលតារាង ក្នុងនាមជាប្រទេសដែលញុំាកាហ្វេច្រើនជាងគេក្នុងលោក ដោយគិតជាមធ្យម ក្នុងមនុស្សម្នាក់ទទួលទានកាហ្វេជិត៣កែវក្នុងថ្ងៃ ឬ ស្មើនឹង១២គីឡូក្រាមក្នុងម្នាក់(រយៈពេលមួយឆ្នាំ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានMSN របស់អាមេរិក។ តាមពីក្រោយប្រទេសហ្វាំងឡង់ ក៏មានប្រទេសមួយចំនួនទៀតផងដែរ ដូចជា ន័រវែស អៀរឡង់ ដាណឺម៉ាក និង ស៊ុយអែត៕