​អតីត​អ្នក​ជំនួញ​ដ៏​ជោគជ័យ​របស់​ក្រិក​ Aristotle Onassis៖ ​«​អាថ៌កំបាំង​ក្នុង​ការ​ធ្វើ​ជំនួញ​​​​ដ៏​ជោគជ័យ​ គឺ​ត្រូវ​ដឹង​អ្វី​ដែល​អ្នក​ផ្សេង​មិន​ដឹង​»​



«​អាថ៌កំបាំង​ក្នុង​ការ​ធ្វើ​ជំនួញ​​​​ដ៏​ជោគជ័យ​ គឺ​ត្រូវ​ដឹង​អ្វី​ដែល​អ្នក​ផ្សេង​មិន​ដឹង​»​។ ​នេះ​ជា​ពាក្យ​សម្ដី​ដ៏​មាន​ន័យ​របស់​លោក​ ​​អារីស្តូត​ ​អូណាស៊ីស​ (Aristotle Onassis)​ ដែល​ជា​អតីត​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​របស់​ក្រិក​ខាង​​វិស័យ​​ដឹក​ជញ្ជូន​ ​ហើយ​ថ្វីត្បិត​តែ​លោក​បាត់បង់​ជីវិត​ តែ​កេរ្តិ៍​ឈ្មោះ​របស់​​លោក​នៅ​តែ​បន្ត​ជីវិត​។

ក្នុង​ន័យ​នេះ​ លោក​ចង់​បញ្ជាក់​ថា ​ការ​ធ្វើ​ជំនួញ​​មួយ​ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ​នោះ ​គឺ​ត្រូវ​​គិត​ និង ធ្វើ​អ្វី​មួយ​ដែល​អ្នក​ផ្សេង​ទៀត​មិន​ដឹង​។ ​​មាន​មនុស្ស​ជាច្រើន​ដែល​​ព្យាយាម​ធ្វើ​អ្វី​មួយ​ដែល​មនុស្ស​ភាគច្រើន​​បាន​នឹង​កំពុង​ធ្វើ​ហើយ​ ឬ ​​ចម្លង​តាម​គេ​ ​​ដូច្នេះ​ហើយ​វា​ពិត​ជា​មិន​ងាយ​នឹង​​រក​ឃើញ​ភាព​ជោគជ័យ​បាន​នោះ​ឡើយ​។ ​ជំនួញ​គឺ​ជា​ពាក្យ​មួយ​ដែល​ស្រួល​គិត​ និង ស្រួល​និយាយ​ តែ​វា​ពិត​ជា​មហា​ពិបាក​ធ្វើ​ ​ហើយ​​​មាន​មនុស្ស​ច្រើន​ណាស់​ដែល​​សម្រេច​ចិត្ត​បើក​​ជំនួញ​ ហើយ​បន្តិច​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​បិទ​ទ្វា​វិញ ​ព្រោះ​​អ្វី​ៗ​មិន​ស្រួល​ដូច​ការ​គិត​ និង ការ​ស្រមៃ​របស់​ខ្លួន​។

​​​​​​​​​បើ​តាម​អតីត​អ្នក​ជំនួញ​​ដ៏​ល្បី​របស់​ក្រិក​ខាង​លើ​នេះ ​​បើ​ចង់​​ឲ្យ​ជីវិត​ជំនួញ​របស់​អ្នក​ជោគជ័យ​នោះ ​ដាច់ខាត​គឺ​ត្រូវ​តែ​ដឹង​ ស្គាល់​ និង ធ្វើ​អ្វី​ដែល​អ្នក​ផ្សេងៗ​​ទៀត​មិន​ដឹង​ ឬ ​មិន​ទាន់​ធ្វើ​ ​ព្រោះ​​​បើ​អាច​ធ្វើ​តាម​តាម​ចំណុច​នេះ ​វា​ពិត​ជា​មាន​ឱកាស​ច្រើន​ណាស់​​ក្នុង​ការ​សម្រេច​តាម​ក្តី​សុបិន​ តែ​បើ​ធ្វើ​តាម​ហ្វូង​ ឬ ផ្អើល​តាម​ហ្វូង​​​នោះ ​​វា​មិន​ចម្លែក​ទេ​ ដែល​អ្នក​បរាជ័យ​នោះ​៕

ដោយ​៖ រតនា​ ​វិចិត្រ​​​​

X
5s