ហេតុផលសំខាន់មួយ (ក្នុងចំណោមផ្សេងៗទៀត) ធ្វើឲ្យអ៊ីស្រាអែលក្លាយជាប្រទេសខ្លាំងក្នុងលោក
អ៊ីស្រាអែល បានឈរនៅលំដាប់កំពូល ក្នុងនាមជាប្រទេសដែលចំណាយច្រើនបំផុតលើការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ (Research and Development) ពោលគឺស្មើនឹង៤,២៥ភាគរយនៃចំនួនចំណូលក្នុងស្រុកសរុប ឬ GDP។
នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ OECD (Organization for Economic Co-operation and Development) ដែលបានចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ២០១៧។ ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ (Research and Development) គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រទេស ឬ ស្ថាប័ននីមួយៗ ព្រោះថា វាជួយយើងអាចរកឃើញនូវវិធីសាស្ត្រល្អៗ និង របកគំហើញជាច្រើន ដែលជួយសម្រួលទៅដល់ផែនការជាយុទ្ធសាស្ត្រ ក៏ដូចជា ការអនុវត្តការងារប្រចាំថ្ងៃយ៉ាងមានប្រសិទ្ធភាពបំផុត។
ដូច្នេះហើយ បានជាប្រទេសអ៊ីស្រាអែល មានការអភិវឌ្ឍន៍ខ្លាំង ហើយសូម្បីតែផ្ទៃដីប្រទេសនេះសម្បូរទៅដោយដីខ្សាច់ និង ដីគ្មានជីវជាតិ ក៏អាចកែខៃទៅជាកន្លែងដែលអាចដាំដុះដ៏សម្បូរបែបបំផុតក្នុងលោក៕