តើ​អ្វី​ទៅជា​គំនូរ​ឧស្សាហកម្ម (Industrial Design)?​



​គំនូរ​ឧស្សាហកម្ម គឺជា​ការ​ផ្គុំ​នៃ​បន្ទាត់ ឬ​ពណ៌ ឬ​ទម្រង់​បី​ខ្នាត ឬ​សម្ភារៈ​ណាមួយ ទោះបី​ជាមាន ឬ​ពុំមាន ការ​ផ្គុំ​រួមជាមួយ​បន្ទាត់ ឬ​ពណ៌​ក៏ដោយ​ឱ្យតែ​ការ​ផ្គុំ​ទម្រង់ ឬ​សម្ភារៈ​ទាំងនោះ​រំលេច​ឡើងជា​រូបរាង​ពិសេស​របស់​ផលិត ផល​ឧស្សាហកម្ម ឬ​សិប្បកម្ម និង​ដែល​អាច​ធ្វើជា​គំរូ​ផលិតផល​ឧស្សាហកម្ម ឬ​សិប្បកម្ម និង​អាច​សម្គាល់​បាន​ដោយចក្ខុ ។

ច្បាប់​មិន​ការពារ​ផ្នែក​ណាមួយ​នៃ​គំនូរ​ឧស្សាហកម្ម ដែល​បម្រើឱ្យ​គោលបំណង​សម្រាប់តែ​ទទួលបាន​នូវ លទ្ធផល​បច្ចេកទេស និង​ដែល​ផ្នែក​នោះ​មិនមាន​រូបរាង​ច្បាស់លាស់។ ​គំនូរ​ឧស្សាហកម្ម​អាច​ចុះបញ្ជី​បាន​ប្រសិនបើ​ថ្មី ។ គំនូរ​ឧស្សាហកម្ម​ត្រូវបាន​ចាត់​ថា​ថ្មី ប្រសិនបើ​គំនូរ​ឧស្សា ហ​កម្ម​នោះ​មិនទាន់បាន​បញ្ចោ​ញ​ឱ្យដឹង​ដល់​សាធារណជន​នៅ​ទីកន្លែង​ណាមួយ​នៅលើ​ពិភពលោក មុន​កាល បរិច្ឆេទ​សុំ​ចុះបញ្ជី ឬ​មុន​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ តាមរយៈ​ការផ្សព្វផ្សាយ​ដោយ​ប្រើ​រូបភាព​ជាក់ ស្តែង ឬ​តាមរយៈ​ការប្រើប្រាស់ ឬ​តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។​

​មិនត្រូវ​បានចាត់ទុក​ថា​ជាការ​ដឹង​ដល់​សាធារណជន​ចំពោះ​ករណី​ដូចខាងក្រោម ៖
ក​. ការដឹង​ដល់​សាធារណជន​នូវ​គំនូរ​ឧស្សាហកម្ម​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់​ពីរ (១២)​ខែ មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ​។​ ​

ខ​. ការធ្វើឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​អំពី​គំនូរ​ឧស្សាហកម្ម តាមរយៈ​អ្នកដាក់ពាក្យសុំ តាមរយៈ​អ្នក​ស្នង របស់​បុព្វ​ជន ឬ​តាមរយៈ​ការរំលោភ​របស់​ភាគី​ទី​បី​ទៅលើ​អ្នកដាក់ពាក្យសុំ ឬ​អ្នក​ស្នង​របស់​បុព្វ​ជន ដែល​បណ្តាលឱ្យ លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​នេះ ។ គំនូរ​ឧស្សាហកម្ម ដែល​ផ្ទុយ​នឹង​សណ្តាប់ធ្នាប់ សាធារណៈ ឬ​សីលធម៌​មិនអាច​ចុះបញ្ជី​បានឡើយ ៕

ដោយ​៖ ប៉ុ​ម ទូច​
ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​

X
5s