ចំណេះដឹង​ខ្លីៗ​៖ ​តើ​ប្រទេស​ណា​ដែល​នាំ​ចេញ​អាវុធ​ ច្រើន​ជាង​គេ​បំផុត​ក្នុង​​លោក​?​



សហរដ្ឋអាមេរិក​ ជា​ប្រទេស​ដែល​នាំ​ចេញ​អាវុធ​លក់​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​បំផុត​ក្នុង​​លោក ​​​ពោល​គឺ​ស្មើ​នឹង​១​ភាគ​បី​​នៃ​​ចំនួន​នាំ​ចេញ​សរុប​នៅ​លើ​ពិភពលោក​ ចាប់​ពី​​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​SIPRI (STOCKHOLM INTERNATIONAL PEACE RESEARCH INSTITUTE)។ ​​បើ​តាម​របាយការណ៍​ខាង​លើ​ដដែល​ ​​​ទីផ្សារ​​​គោលដៅ​ធំ​របស់​អាមេរិក គឺ​​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដែល​បច្ចុប្បន្ន​​កំពុង​វក់វី​ដោយ​សង្គ្រាម​ស៊ីវិល​​​ និង​ ជម្លោះ​សាសនា​៕
X
5s