Omni Case ស្រោម iPhone 7 ស្ដើងបំផុតលើលោក បង្កប់ថ្ម (battery) បន្ថែមអាយុកាល iPhone ទ្វេដង
អ្នកប្រើប្រាស់ iPhone 7 ប្រហែលកំពុងស្វែងរកស្រោម (case) មានរាងស្លីម ស្ដើង និងស្អាតៗ និងមានថ្ម (battery) បង្កប់ ដើម្បីជួយបង្កើនអាយុកាលប្រើទូរស័ព្បានរឹតតែយូរ ទ្វេដង ដោយមិនចាំបាច់ប្រើថ្មជំនួយ (Power Bank) ឬប្រើស្រោម Battery Case ក្រាស់ៗដូចមុននោះទេ។ ដូច្នេះ Omni Case នឹងជាជម្រើសល្អបំផុតសម្រាប់អ្នក ព្រោះវាជាស្រោមបង្កប់ថ្ម (Battery Case) សម្រាប់ iPhone 7 ដែលមានកម្រាស់ស្ដើងបំផុតលើលោក ទើបតែបានដាក់លក់នៅលើគេហទំព័រ Kickstarter។